ភ្នំពេញ៖ លទ្ធផលនៃការប្រលងបាក់ឌុបឆ្នាំ២០១៨ ត្រូវបានប្រកាសជាលើកទី២ បន្ទាប់ពីពិន្ទុត្រូវបានផ្លាស់ប្តូរ បេក្ខជនដែលប្រលងបានលំដាប់ពិន្ទុ១០០ពេញលើកទី១នោះ ក៏ត្រូវបានប្រែប្រួល ដោយត្រូវបានប្តូរមកបេក្ខនារីម្នាក់ទៀតឈ្មោះ ថន រតនា ដែលមកពីវិទ្យាល័យផ្សារដើមថ្កូវវិញ។

តួយ៉ាង​ អ្វីដែលធ្វើឲ្យមហាជន កាន់តែខ្លោចចិត្តនោះ ទម្រាំទទួលបានលំដាប់ពិន្ទុខ្ពស់ជាងគេដូច្នេះ ប្អូនស្រី ថន រតនា ចាំបាច់ត្រូវតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីក្រេបចំណេះដឹងថ្នាក់វិទ្យាល័យមួយនេះយ៉ាងលំបាក។ ហើយចំពោះជីវិតរស់នៅប្រចាំថ្ងៃនាងវិញ គឺពិតជាមានជីវភាពក្រខ្សត់ ដោយមានឪពុកជាអ្នករត់ម៉ូតូឌុប ដើម្បីទ្រទ្រង់បន្ទុកគ្រួសារ ខណៈម្ដាយត្រឹមជាស្រ្តីមេផ្ទះ ។

ក្នុងនោះប្អូនបានរៀបរាប់ទាំងក្ដុកក្ដួលថា៖ 

ប្រវត្តិរបស់ ថន រតនា

គ្រាន់តែអានប្រវត្តិកម្សត់របស់ ប្អូនស្រី ថន រតនា ភ្លាម ក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើន លាន់មាត់សរសើរពីការលះបង់តស៊ូរបស់ប្អូនស្រីជាខ្លាំង ហើយក៏រំពឹងថានិទ្ទេស A លំដាប់ពិន្ទុខ្ពស់ជាងគេរបស់ប្អូនលើកនេះ មុខជាជួយសម្រេចក្ដីស្រមៃ ដើម្បីក្លាយខ្លួនជាវេជ្ជបណ្ឌិតដ៏ពូកែមួយរូបមិនខាន៕

ថន រតនា
ថន រតនា
ថន រតនា
លទ្ធផល ថន រតនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]