ភ្នំពេញ៖ ដូចប្រិយមិត្ត អ្នកគាំទ្រជាច្រើនបានជ្រាបមកហើយថា ថ្ងៃនេះជាថ្ងៃកំណើតរបស់កំពូលតារាចម្រៀងស្រីល្បីលំដាប់ជួរមុខកញ្ញា ឱក សុគន្ធកញ្ញា ដែលនាងមានវ័យឈានចូល៣១ឆ្នាំហើយ។

ជាមួយគ្នានេះដែរ តារាស្រីរូបនេះ ក៏ទទួលបានកាដូ នំខេកពីហ្វេន ដ៏ដូចជាមិត្តរួមអាជីពជាច្រើនផងដែរ។

លើសពីនេះទៀតនោះ សូម្បីតែផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស ក៏មានកាដូពិសេសជូននាង ក្នុងថ្ងៃកំណើតដែរ នោះការចេញ MV«កាត់ចិត្តបែបណា» ដែលមានការចូលរួមសម្ដែងពីលោក ហ្សូណូ កញ្ញា ណាក់ ស្រីណា និងម្ចាស់បទកញ្ញា ឱក សុគន្ធកញ្ញា ទៀតផង។

គួរឲ្យដឹងដែរថា បទមនោសញ្ចេតនាមួយបទនេះ កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់មិត្តៗយុវវ័យ ដោយសារតែទឹកដមសម្លេង យ៉ាងពីរោះ អមជាមួយអត្ថន័យ ពិតជាចាក់ដោតបេះដូង អ្នកដែលស្រលាញ់គេម្នាក់ឯងខ្លាំងណាស់៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

MV«កាត់ចិត្តបែបណា»
MV«កាត់ចិត្តបែបណា»
MV«កាត់ចិត្តបែបណា»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា