រាជធានីភ្នំពេញ ៖ រថយន្ដ​ប្រភេទ​បែន ពណ៌​ខៀវ មួយគ្រឿង​បុក​ម៉ូតូ​​ហើយ​កិន​ពីលើ​អូស​ប្រមាណ​១០​ម៉ែត្រ​សំណាងល្អ​អ្នក​ជិះ​៣​នាក់ គ្រាន់តែ​រលាត់​ដៃ​ជើង​រង​របួសស្រាល ​កាល​ពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ មីនា នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ស្ពាន​ខ្ពស់ ក្រុម​ទី​១០ ​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ។

ជន​រង​គ្រោះ​ទាំង​៣​នាក់ រួម​មាន ​​​​​​​​​​​​​​១-​ឈ្មោះ យាន សុ​ខឿន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​ស្រែ​កណ្ដោល ស្រុក​អង្គស្នួល ខេត្ដ​កណ្ដាល ត្រូវ​ជា​​ប្ដី​របស់​ជន​រង​គ្រោះ​ឈ្មោះ​អ៊ុ​ន ​នី អាយុ​២៤​​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​​អ៊ុ​ន រី ភេទ​ស្រី អាយុ​២៨​​ឆ្នាំ ត្រូវជា​បង ស្នាក់​នៅ​និង​ធ្វើការ​ជាមួយ​គ្នា មាន​ស្រុក​កំណើត​នៅ​ភូមិ​សំរោង ឃុំ​សំរោង ស្រុក​ក្រវាញ ខេត្ដពោធិ៍សាត់។ តាម​សម្ដី​ជន​រង​គ្រោះ​ឈ្មោះ​យាន សុ​ខឿន បានឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​រូបគេ​ជិះ​ម៉ូតូ​ឌ្រីមសេ​១២៥ ​ស៊េរី​២០០៨ ពណ៌​ខ្មៅ ​ឌុ​ប​ប្រពន្ធ​និង​បងថ្លៃ​ចេញពី​ធ្វើការ​ត្រឡប់​ទៅ​ផ្ទះ​វិញតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ​ខណៈ​មក​ដល់​ចំណុច កើតហេតុ​​ក៏​ត្រូវ​រថយន្ដ​បែន ពណ៌​ខៀវ បុក​ពី​ក្រោយ​​រួច​កិន​ពីលើ​អូស​ប្រមាណ​១០​ម៉ែត្រ ទើប​រថយន្ដ​ឈប់​តែ​សំណាងល្អ​អ្នក​ជិះ​ម៉ូតូ​ទាំង​៣​នាក់​ខ្ទាត​ចេញ​ក្រៅ​រថយន្ដ​រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ​អ្នក​បើករថយន្ដ​​បង្ក និង​ព្រូ​​បាន​​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​រថយន្ដ​នៅ​កន្លែង​កើតហេតុ ចំណែក​រថយន្ដ​និង​ម៉ូតូ​ត្រូវសមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​នគរបាល​ចរាចរ​ជើង​គោក​ដើម្បី​ធ្វើការ​ដោះ​​ស្រាយ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]