អាមេរិក៖ ទន្ទឹមនឹងការបង្ហាញជាផ្លូវការកាលពីយប់មិញនូវ iPhone ជំនាន់ថ្មីទាំងបី ពោលគឺ iPhoe7/7Plus, iPhone 8/8Plus, iPhoneXR និង iPhoneXS/XSMax ក្រុមហ៊ុនយក្ស Apple ក៏បានប្រកាសពីការឈប់ផលិត iPhone SE, iPhone 6s/6s Plus និង iPhone X ចាប់ពីថ្ងៃនេះតទៅផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

ស៊េរី iPhone និងតម្លៃ

ក្នុងចំណោមស្មាតហ្វូនថ្មីៗទាំងនេះគេសង្កេតឃើញថា iPhone XS Max ដែលមានអេក្រង់ទំហំ ៦.៥អ៊ីញ ជាមួយអង្គចងចាំ ៥១២ ជីកាបៃ និងកាមេរ៉ា ១២ មេហ្គាភិកស៊ែល មានតម្លៃថ្លៃជាងគេ ហើយក៏នឹងក្លាយជា iPhone ថ្លៃបំផុតក្នុងអនាគតដ៏ខ្លីខាងមុខនេះ ជាមួយតម្លៃ ១,០៩៩ ដុល្លារ។ ទោះយ៉ាងណា រូបរាង និងមុខងារមួយចំនួននៅតែត្រូវបានរក្សាឱ្យនៅដដែលដូចជា រាងក្បាលឆក ស្កែនក្រយ៉ៅដៃ និងផ្ទៃមុខឱ្យ ប៉ុន្តែអាចកាន់ថ្មបានយូរជាងមុន។ រីឯ iPhone XS ដែលមានទំហំអេក្រង់៥.៨អ៊ីញ ត្រូវបានកំណត់តម្លៃ ៩៩៩ ដុល្លារ ខណៈ iPhones Xr ទំហំ ៦.១អ៊ីញវិញ គឺតម្លៃ ៧៤៩ ដុល្លារ ។

iPhone XS Max និង iPhone XS

គួរឱ្យដឹងផងដែរថា ទូរស័ព្ទ iPhone ទាំង ៣ ស៊េរី មានច្រើនពណ៌សម្រាប់ជ្រើសរើសដូចជា ពណ៌ខ្មៅ ពណ៌ក្រហម ពណ៌ផ្កាឈូក និងពណ៌ស ហើយកាលបរិច្ឆេទដែលត្រូវបានដាក់ឱ្យបញ្ជាទិញមុន គឺនៅថ្ងៃទី១៤ ខែកញ្ញា ក៏ដូចជាដាក់លក់នៅសហរដ្ឋអាមេរិក ប៉ុន្តែបណ្ដាប្រទេសដទៃត្រូវរង់ចាំដល់ថ្ងៃទី ២១ ខែកញ្ញា។

iPhone Xr

ទោះយ៉ាងណា អ្នកនៅតែអាចរកទិញទូរសព្ទ iPhone ថ្មីស៊េរីមុនទាំង ៣ ម៉ូដែល នៅតាមហាងលក់ទូរសព្ទក្រៅផ្លូវការរបស់ Apple ព្រោះហាងមួយចំនួននៅស្រុកខ្មែរ មិនទាន់អស់ពីស្តុកភ្លាមៗឡើយ ហើយទោះជាឈប់ផលិតនិងឈប់លក់ក៏ពិតមែន ប៉ុន្តែ iPhone ដែលនៅតែមានការពេញនិយមទាំងបីស៊េរីខាងលើ នៅតែអាចទទួលបានសេវាកម្មពី Apple ជាបន្តទៀត ព្រមទាំងអាចតម្លើងប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយផងដែរ៕

iPhoneX ដែលគេប្រកាសឈប់ផលិត

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]