កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាប ដោយកាលពីម្សិលមិញនេះ ស្រីស្រស់ពីរដួងសមាជិករបស់ក្រុម Blackpink គឺតារាចម្រៀងស្រី Jisoo និង Rose បានចូលរួម នៅក្នុងកម្មវិធីបង្ហាញម៉ូតល្បីឈ្មោះលំដាប់អន្តរជាតិ New York Fashion Week នៅឯទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក ដែលសុទ្ធសឹងតែវត្តមានតារាល្បីៗ លំដាប់ពិភពលោកចូលរួមយ៉ាងច្រើនកុះករផងដែរ។

តារាស្រី Rose និង Jisoo
Rose និង Jisoo ចូលរួមកម្មវិធីជាមួយ Selena Gomez

ជាក់ស្តែង នៅក្នុងកម្មវិធី គេសង្កេតឃើញថា សម្រស់របស់ស្រីស្រស់ទាំងពីរដួងនេះ បានទាក់ទាញភ្នែកអ្នកកាសែតជាច្រើន ចោមរោមផ្តិតយករូបថតអ្នកទាំងពីរ ស្ទើរតែគ្រប់សកម្មភាព។ មិនតែប៉ុណ្ណោះ គេក៏បានចាប់អារម្មណ៍ជាពិសេសទៅលើ ទង្វើរបស់តារាស្រី Jisoo ខណៈនាងអង្គុយជិតបុរសៗផងដែរ។

ជាការពិតណាស់ តាមរយៈរូបថតខាងក្រោមនេះ បានឲ្យឃើញថា Rose និង Jisoo បានអង្គុយជិតតារាម៉ូដែលប្រុសរូបសង្ហាមួយរូប ដោយឡែកអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ តារាស្រីវ័យ២៣ឆ្នាំ កញ្ញា Jisoo បានព្យាយាមប្រជ្រៀតខ្លួនជាមួយនឹង Rose ដោយមិនឲ្យប៉ះស្មាសូម្បីតែបន្តិចជាមួយនឹង តារាប្រុសរូបនោះតែម្តង រហូតធ្វើឲ្យអ្នកគាំទ្រ លាន់មាត់ថា Jisoo គឺជាតារាស្រីដែលស្រលាញ់ខ្លួន និងព្យាយាមរក្សាខ្លួនប្រាណឲ្យបានល្អបំផុត ដើម្បីកុំឲ្យអ្នកគាំទ្របារម្ភផងដែរ៕

តារាស្រី Jisoo សមាជិកក្រុម Blackpink
តារាស្រី Jisoo សមាជិកក្រុម Blackpink
តារាស្រី Jisoo សមាជិកក្រុម Blackpink
តារាស្រី Jisoo សមាជិកក្រុម Blackpink
តារាស្រី Jisoo ពេលអង្គុយជិតមនុស្សប្រុស
តារាស្រី Jisoo ពេលអង្គុយជិតមនុស្សប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]