ភ្នំពេញ៖ គ្រូបង្វឹក និងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បាននិយាយថា បញ្ហាកម្លាំងនៅតែជារឿងចោទសម្រាប់ក្រុមជម្រើសជាតិ ប៉ុន្ដែលោកបានបញ្ជាក់ថា គ្មានកីឡាករអាចរត់បានឥតខ្ចោះរហូតដល់ ៩០នាទីនោះទេ។ 

Honda

ថែ្លងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតកាលពីម្សិលមិញ អតីតកីឡាករក្រុមជម្រើសជាតិជប៉ុននេះ បាននិយាយថា៖

«ប្រាកដណាស់ កម្លាំងនៅតែជាបញ្ហា ប៉ុន្ដែចម្លើយមួយទៀត ខ្ញុំគិតថាគ្មានអ្នកណាម្នាក់អាចរត់បាន៩០នាទី ឥតខ្ចោះក្នុងការប្រកួតនោះទេ។ ខ្ញុំមិនដែលជួបក្នុងអាជីពរបស់ខ្ញុំទេ ទោះបីជាកីឡាករក្នុងកម្រិតខ្ពស់របស់ប្រេស៊ីលយ៉ាងណាក៏ដោយ ក៏មិនអាចធើ្វបែបនេះបានដែរ»។

«ដូច្នេះអ្វីដែលយើងត្រូវគិតគឺ យើងត្រូវស្វែងយល់ពីវិធីយ៉ាងណាដើម្បីឲ្យក្រុមលេងល្អ ពេលដែលយើងហត់នឿយ។ ខ្ញុំនឹងនៅតែបន្ដព្យាយាមដោះស្រាយនូវបញ្ហានេះ» Honda បន្ថែម។  

ការប្រកួតកាលពីម្សិលមិញ

សូមបញ្ជាក់ថាកម្ពុជា បានបរាជ័យទៅលើក្រុមជម្រើសជាតិម៉ាឡេស៊ីក្នុងលទ្ធផល ៣-១ នៃការប្រកួតមិត្ដភាពកាលពីម្សិលមិញដោយក្នុងតង់ទី១ ក្រុមម្ចាស់ផ្ទះធើ្វបានល្អដោយអាចគ្រប់គ្រងបាល់បានច្រើន និងមានឱកាសរកគ្រាប់បាល់បានមុន ធើ្វបានដោយខែ្សការពារ ស៊ើយ វិសាល នៅនាទីទី១៨ ក្រោយទទួលបានបាល់ពីកែវ សុខផេង ប៉ុន្ដែនៅវគ្គទី២ ម៉ាឡេស៊ី បានប្ដូរទម្រង់លេងនិងចាប់ផ្ដើមដាក់សម្ពាធទៅលើកម្ពុជា រហូតរកគ្រាប់តាមស្មើវិញនៅនាទីទី៦២ ដោយកីឡាករ Saad ខណៈគ្រាប់ទី២រកបានដោយកីឡាករ Andik នាទី៧៤ និងគ្រាប់ចុងក្រោយគឺធើ្វបានក្នុងម៉ោងបន្ថែម៩០+៕ 

ក្រុ​មជម្រើសជាតិកម្ពុជា
ក្រុ​មជម្រើសជាតិកម្ពុជា
ក្រុ​មជម្រើសជាតិកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]