ភ្នំពេញ៖ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានលើកឡើងនូវក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញនេះថា ការដែលលោកសម្រេចជ្រើសរើសយកកីឡាករ គួច សុកុម្ភៈ ឲ្យធ្វើជាប្រធានក្រុមគោព្រៃក៏ព្រោះតែលោកបានមើលឃើញកីឡាករមួយចំនួនមានសមត្ថភាពនិងមានទេពកោសល្យល្អ ប៉ុន្តែដោយសារតែ សុកុម្ភៈជាកីឡាករដែលមានបទពិសោធច្រើនហើយសាកសមនឹងជាប្រធានក្រុមបំផុត។

ក្រុមជម្រើសជាតិកម្ពុជា និង ក្រុមជម្រើសជាតិម៉ាឡេស៊ី

អតីតខ្សែបម្រើប្រយុទ្ធក្រុមជម្រើសជាតិជប៉ុននេះ ជឿជាក់យ៉ាងមុតមាំថាកីឡាករសំខាន់របស់ក្លិបណាហ្គាវើលដ៍រូបនេះមានសមត្ថភាពគ្រប់គ្រាន់នូវក្នុងការដឹកនាំកូនក្រុមឲ្យលេងនៅលើទីលានប្រកួតបានល្អ ក្រោយពីលោកបានសង្កេតមើលអស់រយៈពេលប៉ុន្មានថ្ងៃមកនេះ។

អ្នកចាត់ការទូទៅរបស់ក្រុមគោព្រៃកម្ពុជារៀបរាប់ថា៖ «កុម្ភៈគឺជាកីឡាករដ៏ល្អមួយរូប ហើយគេមានសមត្ថភាពល្អនិងជាពិសេសគឺបទពិសោធរបស់កីឡាកររូបនេះក៏មានច្រើនគួរសមផងដែរ។ ខ្ញុំជឿជាក់ថា គេអាចនឹងធ្វើបានល្អក្នុងការដឹកនាំកីឡាករកម្ពុជាក្នុងការប្រកួតម្ដងលើកនេះ»។

ក្រុមជម្រើសជាតិកម្ពុជា
គួច សុកុម្ភៈ

គួរដឹងដែរថា កីឡាករ គួច សុកុម្ភៈ នឹងត្រូវដើរតួនាទីជាប្រធានក្រុមជម្រើសជាតិកម្ពុជាក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃល្ងាចនេះ នាពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦:៣០នាទី៕

គួច សុកុម្ភៈ
Keisuke Honda និង គួច សុកុម្ភៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]