ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា កាលពីល្ងាចម្សិលមិញនេះមហាជនជាច្រើននៅក្នុងប្រទេសកម្ពុជាពិតជាមានការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងបាត់បង់ ស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner.។

ជាមួយគ្នានេះដែរ ក៏មានមហាជនជាច្រើនបានចូលរួម បញ្ចេញសារសោកស្តាយយ៉ាងខ្លាំងដែលបានបាត់បង់ វេជ្ជបណ្ឌិតដ៏ល្អ ដែលខំលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីតែឲ្យប្រជាជនខ្មែរ ជាពិសេសកុមារកម្ពុជាដែលបានធ្លាក់ខ្លួនឈឺ។

នៅក្នុងនោះដែរ យើងក៏សង្កេតឃើញថា មានតារាជាច្រើនដួងដែលបានបង្ហាញអារម្មណ៍ក្តុកក្តួល តាមរយៈការបញ្ចេញសារនៅក្នុងបណ្តាញសង្គម ក្រោយទទួលដំណឹងបាត់បង់ មនុស្សដ៏ល្អសម្រាប់ប្រទេសកម្ពុជាបែបនេះ។

រាល់សារនីមួយៗ ពិតជាមានអត្ថន័យ សុទ្ធតែជាពាក្យអរគុណ ដែលរូបលោកបានចំណាយពេលជាច្រើនឆ្នាំ ដើម្បីមកជួយប្រជាជនកម្ពុជា ម្យ៉ាងវិញទៀតទង្វើរបស់លោកបានធ្វើឲ្យកូនខ្មែរជាច្រើន ចងចាំមិនអាចបំភ្លេចបាននោះទេ៕

ចង់ដឹងថាមានតារារូបណាខ្លះនោះ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

កញ្ញា សុគន្ធកញ្ញា
កញ្ញាសុខ ពិសី
កញ្ញាស៊ិន យូប៊ីន
កញ្ញាកុសុម៉ា
លោក ដេវីត
លោកវេជ្ជបណ្ឌិត Beat Richner
លោកវេជ្ជបណ្ឌិត Beat Richner
លោកវេជ្ជបណ្ឌិត Beat Richner
លោកវេជ្ជបណ្ឌិត Beat Richner

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា