ភ្នំពេញ៖ គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានអំពាវនាវដល់បងប្អូនដែលគាំទ្រក្រុមជម្រើសជាតិកម្ពុជាទាំងអស់ ឲ្យមានការអត់ធ្មត់បន្ដិចទោះលទ្ធផលទៅជាយ៉ាងណាក៏ដោយ ត្បិតនេះជាការចាប់ផ្ដើមរបស់លោកនៃក្រុមជម្រើសជាតិប៉ុណ្ណោះ។

សន្និសីទម្សិលមិញ

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញនេះ អតីតកីឡាកររបស់ក្រុមជម្រើសជាតិជប៉ុនរូបនេះ បាននិយាយថា៖ «សម្រាប់ប្រព័ន្ធថ្មីលេងសម្រាប់ក្រុម គឺគ្រាន់តែជាការចាប់ផ្ដើមទេ។ ខ្ញុំសូមស្នើសុំដល់អ្នករាល់គ្នាមានការអត់ធ្មត់បន្ដិចក្នុងការបង្កើតនូវទម្រង់ថ្មី និងប្រព័ន្ធថ្មី។ ខ្ញុំក៏បាននិយាយប្រាប់ទៅកីឡាករទៅលើការអភិវឌ្ឍន៍នេះដូចគ្នា»។ 

Honda

យ៉ាងនេះក្ដី កាលពីសប្ដាហ៍មុន អតីតកីឡាករក្រុម AC Milan ដែលសព្វថៃ្ងកំពុងប្រកបអាជីពនៅក្រុម Melbourne FC បានធើ្វការដឹកនាំឈុតធំរបស់កម្ពុជាធើ្វការហ្វឹកហាត់អស់ពេល១សប្ដាហ៍ហើយ នៅលើទឹកដីពហុកីឡដ្ឋានជាតិ ដោយមានការចោមរោមច្រើនពីសំណាក់អ្នកសារព័ត៌មានទាំងជាតិ និងអន្ដរជាតិ ខណៈលោកក៏ធ្លាប់លើកឡើងដែរថា លោកពិតជាចង់ឈ្នះការប្រកួតទល់នឹងម៉ាឡេស៊ី ទោះលោកទើបនឹងឡើងមកដឹងនាំក៏ដោ។

ក្រុមគោព្រៃកម្ពុជា នឹងត្រូវតទល់នឹងក្រុមជម្រើសជាតិម៉ាឡេស៊ី នូវវេលាល្ងាចនេះ ម៉ោង៦:៣០នាទីល្ងាច ក្នុងការប្រកួតមិត្ដភាព មុនពេលត្រូវប្រកួតក្នុងពានរង្វាន់ប្រចាំទ្វីបអាស៊ីអាគ្នេយ៍ AFF Suzuki Cup៕  

សន្និសីទម្សិលមិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]