ភ្នំពេញ៖ លទ្ធផលនៃការ ប្រលងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨នេះ បានចាប់ផ្តើមប្រកាស នៅក្នុងថ្ងៃនេះហើយ ទៅតាមមណ្ឌលប្រលងនីមួយៗ ដែលធ្វើឲ្យ បេក្ខជនជាច្រើននាក់ ភ័យផង និងរំភើបផង។

ជាមួយគ្នានោះដែរ ឆ្នាំនេះ សិស្សដែលជាប់និទ្ទេសA មាន២៩០នាក់តែប៉ុណ្ណោះ ទាំងក្នុងរាជធានីភ្នំពេញ និងទីរួមខេត្ត ដែលតិចជាងឆ្នាំមុនខ្លាំង។ ហើយវេលាពេលនេះ ប្រហែល ប្រិយមិត្តជាច្រើន ពិតជាចង់ឃើញមុខ ជើងខ្លាំង ប្រចាំរាជធានីភ្នំពេញ ដែលអាចយក​​ និទ្ទេសAបាន ទាំងដែលការប្រលង មានភាពលំបាក និងតឹងតែងបំផុត។

ខ្មែរឡូត ក៏បានបង្ហាញ មុខមាត់របស់បេក្ខជន ដែលបានជាប់និទ្ទេសA ប្រចាំរាជធានីភ្នំពេញ មួយចំនួនតែប៉ុណ្ណោះ ព្រោះថា បេក្ខជនខ្លះ មិនបានប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក ជាហេតុ មិនអាចស្គាល់ មុខមាត់របស់ពួកគេបាន៕

ខាងក្រោម ជាមុខមាត់ របស់ប្អូនៗ ដែលជាប់និទ្ទេសA ប្រចាំរាជធានីភ្នំពេញ៖

ប្អូនស្រី ជា ស្រីនា លំដាប់ពិន្ទុ៩៩.៩៦៥
ប្អូនស្រី តែ ស៊ូចេង លំដាប់ពិន្ទុ ៩៩.៩៩៩
ប្អូនប្រុស លីវ សុខសាន្ត លំដាប់ពិន្ទុ ៩៩.៩២០
ប្អូនស្រី ភួ សាវប៉ លំដាប់ពិន្ទុ ៩៩.៩៣០
ប្អូនប្រុស ប៉េង គីមហេង លំដាប់ពិន្ទូ ១០០.០០០
ប្អូនស្រី ប៉ុក សុជាតា លំដាប់ពិន្ទុ ៩៩.៩៣៨
ប្អូនប្រុស យូ ម៉េងហ៊ុយ លំដាប់ពិន្ទុ៩៩.៩៩១
ប្អូនប្រុស សៀង គង់មុន្នីរតនៈឧត្តម លំដាប់ពិន្ទុ ៩៩.៩៨៦
ប្អូនប្រុស ប៊ុនចេ សុវណ្ណលីជីមី លំដាប់ពិន្ទុ ៩៩.៩៧២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]