ភ្នំពេញ ៖ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ តារាចម្រៀងប្រុស ដ៏មានកេរ្ដិ៍ឈ្មោះបោះសម្លេង ក្នុងប្រទេស លោកនីកូ ត្រូវបានអញ្ជើញ ឲ្យចូលរួមក្នុងកម្មវិធី ប្រគំតន្រ្តីផ្សាយផ្ទាល់មួយ របស់ទូរទស្សន៍ហង្សមាស។

ក្នុងនោះផងដែរ អ្នកគាំទ្រ បានទៅចូលរួមទស្សនាក្នុងកម្មវិធី យ៉ាងច្រើនកុះករ ប្រកបដោយស្នាមញញឹម និងសេចក្ដីសប្បាយរីករាយ សម្រាប់វត្តមានរបស់លោកក្នុងថ្ងៃនោះ។

បន្ទាប់ពីកម្មវិធីបានបញ្ចប់ យើងសង្កេតឃើញថា រូបភាពរបស់លោក ត្រូវបានអ្នកគាំទ្រ តាមបណ្ដាញសង្គមហ្វេសប៊ុក បង្ហោះចែកចាយជាបន្តបន្ទាប់ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ សូម្បីតែ គេហទំព័រក្រុមអ្នកគាំទ្រ តារាចម្រៀងកូរ៉េ BTS ក៏បង្ហោះរូបលោកផងដែរ ដោយភ្ជាប់ជាមួយនឹងសារ ពោលសរសើរថា លោកពិតជាសាកសម ជាមួយនឹងសម្លៀកបំពាក់មួយឈុតនេះណាស់ ព្រមទាំងប្រៀបធៀបលោក ទៅនឹង V សមាជិកដ៏ល្បីរបស់ក្រុម BTS ដែលជាតារាក្នុងដួងចិត្ត របស់ពួកគេថែមទៀតផង។ 

គួរបញ្ជាក់ផងដែរថា លោកនីកូគឺជាអ្នកគាំទ្រម្នាក់របស់ក្រុម BTS តាំងពីយូរណាស់​មកហើយ ពោលគឺស្ទីលរៀបចំខ្លួន ក៏ដូចជា Fashion របស់លោកភាគច្រើន ជាស្ទីលដែលស្រដៀងទៅនឹង តារាចម្រៀងកូរ៉េមួយក្រុមនេះផងដែរ។ ហើយនេះក៏មិនមែនជាលើកទីមួយ ដែលលោកត្រូវបានអ្នកគាំទ្រ ប្រដូចទៅនឹងតារាកូរ៉េ ដោយសារតែ ទម្រង់មុខនិងរូបរាងរបស់លោក មានភាពស្រស់សង្ហា ប្រៀបដូចកូនកាត់ ហើយសាមសមបំផុត សម្រាប់ស្ទាយ៏បែបកូរ៉េ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព នីកូ
រូបភាព នីកូ
រូបភាព នីកូ
រូបភាព អ្នកគាំទ្របានបង្ហោះ
រូបភាព V
រូបភាព V

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ