ចិន៖ បើនិយាយពីរឿងដ៏ល្បី របស់ លោក Stephen Chow ហៅទិនហ្វី ប្រិយមិត្តច្បាស់ជានៅចាំតារាសម្តែងម្នាក់ទៀត ដែលជាមិត្តជិតស្និទ្ធរបស់លោកក្នុងរឿង និងតែងតែធ្វើឲ្យគ្រប់គ្នាសើចស្ទើរចុកពោះគឺលោក Ng Man-tat។

យ៉ាងណាមិញ បើគិតមកទល់ពេលនេះ លោក Stephen Chow និងលោក Ng Man-tat គ្មានទំនាក់ទំនងអ្វីជាមួយគ្នាទៀតនោះទេ ព្រោះអ្នកទាំងពីរមិនមានរឿងភាគអ្វី ត្រូវសម្តែងជាមួយគ្នាដូចមុន។

តួយ៉ាង សម្រាប់ជីវិតឯកជនរបស់តារាល្បីលោក Ng Man-tat នៅពេលនេះ ជីវិតរបស់លោកហាក់គ្មានភាពរលូនដូចតារាដទៃនោះទេ។ ព្រោះថា លោកមិនសូវបានចេញមុខ តាមខ្សែភាពយន្តដូចមុន និងត្រូវផ្អាកសម្តែងអស់មួយរយៈធំថែមទៀតផង ហើយមិនត្រឹមតែប៉ុណ្ណោះ បន្ទុកគ្រួសារទាំងអស់ត្រូវធ្លាក់មកលើរូបលោក ដោយលោកត្រូវចិញ្ចឹមប្រពន្ធ៣នាក់ និងកូន៥នាក់ផងដែរ។

បើផ្អែកតាមប្រភពច្បាស់ការមួយចំនួន បានឲ្យដឹងថា កាលលោក Ng Man-tat នៅមានជីវភាពធូរធារ លោកបានសប្បាយភ្លើតភ្លើន សេពគ្រឿងស្រវឹង លេងល្បែង និងមានស្រីក្មេងរាប់មិនអស់។ ហើយរហូតដល់ លទ្ធផលចុងក្រោយ លោកក៏បានធ្លាក់ខ្លួនដល់ថ្នាក់ សុំខ្ចីលុយពីមិត្តរួមការងារដើម្បីចិញ្ចឹមជីវិត។

ទោះជាយ៉ាងណាក្តី នៅពេលនេះលោក Ng Man-tat មានអាយុ៦៦ឆ្នាំហើយ ហើយសុខភាពរបស់លោកក៏កាន់តែទ្រុឌទ្រោមដែរ ជាមួយនឹងជំងឺបញ្ហាបេះដូងប្រចាំកាយ។ ហើយបច្ចុប្បន្ននេះ លោកកំពុងតែរស់នៅជាមូយប្រពន្ធទី៣របស់ខ្លួន ដែលជាអ្នករត់ប្រណាំង ប្រចាំប្រទេសម៉ាឡេស៊ី។ ថ្វីត្បិតជីវិតរបស់ Ng Man-Tat ជួបបញ្ហាលំបាកយ៉ាងណាក្តី ក៏ប្រពន្ធរបស់លោកមិនបោះបង់រូបលោកចោលដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Stephen Chow និង Ng Man-Tat
Stephen Chow និង Ng Man-Tat
Ng Man-Tat និងប្រពន្ធទាំងបី
Ng Man-Tat បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]