កូរ៉េខាងត្បូង៖ បេក្ខនារីជនជាតិជប៉ុនម្នាក់ ក្នុងកម្មវិធីប្រលងចម្រៀងល្បីឈ្មោះរបស់កូរ៉េ «Produce 48» ស្រីស្អាត Bibian Murakawa ថ្មីៗនេះ នាងបានធ្លោយមាត់ទម្លាយពីតម្លៃខ្លួនដែលនាងទទួលបាន រាល់ពេលធ្វើការ Live វីដេអូនិយាយសំណេះសំណាលលេងជាមួយអ្នកគាំទ្រម្តងៗ នៅលើកម្មវិធី Live មួយ។

យ៉ាងណាមិញ ក្នុងនោះក៏មានឃ្លីបវីដេអូមួយ ទទួលការចាប់អារម្មណ៍យ៉ាងច្រើន ពីបណ្តាអ្នកនិយមលេងអ៊ីនធឺណែត ដោយមានចំនួនអ្នកទស្សនារហូតជិត ១លានដងឯណោះ។

Murakawa ពេលLive វីដេអូ

ដោយនៅក្នុងឃ្លីបវីដេអូនោះ តារាស្រីវ័យ១៨ឆ្នាំរូបនេះ ក៏បានធ្លោយមាត់និយាយតិចៗថា៖ «ខ្ញុំទទួលបានប្រាក់ ១៦,០០០ យ៉េន (១៤៤ដុល្លារ) ដោយគ្រាន់តែអង្គុយ Live វីដេអូបែបនេះ»។

បន្ទាប់ពីនេះ ម្តាយរបស់នាងក៏បានស្រែកបន្ទរឡើងពីក្រោយមកថា៖ «បើសិនជាកូន Live បាន១០វីដេអូក្នុងមួយខែ ដូចនេះគឺដូចនឹងកូនមានប្រាក់ខែដែរ» ។ ក្រោយឮបែបនេះ Murakawa ហាក់បីដូចជាភ្ញាក់ផ្អើល និងសប្បាយជាខ្លាំង ដែលខ្លួនចាប់ផ្តើមអាចរកលុយបានដោយខ្លួនឯង។

Murakawa ពេលLive វីដេអូ
Murakawa ពេលLive វីដេអូ

មិនតែប៉ុណ្ណោះ ផ្អែកលើព័ត៌មានចុងក្រោយ ត្រូវបានឲ្យដឹងថា ប្រាក់ចំណូលប្រចាំខែរបស់សមាជិក HKT48 យ៉ាងហោចណាស់អាចរកបាន ១៦០,០០០ យ៉េន (១៤៤០ដុល្លារ) ក្នុងម្នាក់ផងដែរ។

លើសពីនេះ អ្នកគាំទ្រជាច្រើន ក៏បានសម្តែងការពេញចិត្តនឹងអបអរ ចំពោះតារាស្រីវ័យក្មេងខ្ចីរូបនេះ ដែលចាប់ផ្តើមអាចរកលុយបានដោយខ្លួនឯងផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]