តៃវ៉ាន់៖ តារាចម្រៀងចិនតៃវ៉ាន់រហស្សនាម “ស្តេចចម្រៀងប៉ុបប្រចាំទ្វីបអាស៊ី” លោក Jay Chou វ័យ ៣៩ឆ្នាំ ត្រូវបានមហាជនស្គាល់ថា មិនត្រឹមតែពូកែច្រៀង និងតែងនិពន្ធប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងមានជំនាញ ចេះលេងសៀករហស្សកម្មទៀតផង។

ជាក់ស្ដែង កាលពីថ្ងៃពុធ កន្លងទៅនេះ នៅលើគណនី Instagram របស់តារាប្រុសរូបនេះ ក៏បានបង្ហាញថ្វីដៃលេងសៀកដ៏អស្ចារ្យមួយ ដែលរូបលោកបានយកសន្លឹកបៀរចេញពី iPad។

គួរឲ្យដឹងផងដែរថា វីដេអូឃ្លីបមួយនេះ ល្បីនៅលើបណ្តាញសង្គម Instagram ដោយទទួលបានអ្នកចុចចូលទស្សនាច្រើនជាង ១,៦ លានដងឯណោះ។

យ៉ាងណាមិញ ឈុតបន្តនៅក្នុងវីដេអូឃ្លីបនោះដែរ គេក៏ឃើញមាន លោក Tsai ដែលជាកំពូលអ្នកលេងសៀករហស្សកម្ម នៅកោះតៃវ៉ាន់ ក៏បានបង្ហាញស្នាដៃដ៏អស្ចារ្យផងដែរ គឺគាត់បានទាញយកប៊ឺហ្គឺចេញពី iPad ៕ 

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

Jay Chou កំពុងលេងសៀក
Jay Chou កំពុងលេងសៀក
Jay Chou កំពុងលេងសៀក
Tsai កំពុងលេងសៀក
Tsai កំពុងលេងសៀក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]