ភ្នំពេញ៖ ក្រោយពីបានសម្តែងរឿងភាគខ្មែរដ៏ល្បី «ផ្កាថ្ម» ប្អូនស្រីវ៉ាន់ វីតា កាន់តែមានហាងឆេងខ្ពស់នៅក្នុងវិស័យសិល្បៈ មានផលិតករជាច្រើនបានហៅថតរឿងថ្មីជាបន្តបន្ទាប់ ខណៈពេលដែលនាងនៅក្មេងទេ តែមានសមត្ថភាពខ្លាំងនៅក្នុងការសម្តែង មិនចាញ់តារារៀមច្បង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះដែរ​ តារាវ័យក្មេងរូបនេះ បានធ្វើឲ្យមហាជនជាច្រើន បានធ្វើការកោតសរសើរទៅដល់រូបនាងខ្លាំង ក្រោយនាងនិងបងស្រី បានធ្វើរឿងមួយដ៏គួរឲ្យសរសើរ ជួយដល់លោកតាវ័យចំណាស់ ដែលក្រខ្សត់ខ្លាំង សុខចិត្ត​ជិះកង់រកអេតចាយ ដើម្បីរកប្រាកចិញ្ចឹមជីវិត។

នៅក្នុងនោះដែរ ប្អូនស្រី ផ្កាថ្ម បានជួយយកអេតចាយដែលខ្លួនសល់ក្នុងផ្ទះ ប្រមូល​យកមកឲ្យលោកតា ក៏ដូចជាបានផ្តល់នូវទឹកត្រី ផ្អក ឬរបស់ដែលហូបបានជាច្រើន និងថវិកាមួយចំនួន ដើម្បីជួយសម្រាលជីវភាពរបស់លោកបានមួយគ្រា។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានរើសដបទឹកដែលបោះចោល យកឲ្យលោកដើម្បយកទៅលក់ត យកប្រាក់មកចិញ្ចឹមជីវិតផងដែរ។

អ្វីដែលក្តុកក្តួលជាងនេះនោះគឺ ក្រោយពីបានឃើញទង្វើបែបនេះរបស់តារារូបនេះ លោកតាក៏បានពោលពាក្យបែបនេះថា «ថ្ងៃខ្លះតារកតែអង្ករច្រកឆ្នាំងគ្មានផង តែតាមិនចេះហារមាត់ដើរសុំគេទេ តែបើមានគេអាណិតអោយនេះឲ្យនោះតា តាក៏ទទួលយក តារស់មិនបានប៉ុន្មានឆ្នាំទៀតទេចៅអើយ»។

ពាក្យពេចន៍មួយនេះ បានធ្វើឲ្យមហាជនជាច្រើនសឹងតែស្រក់ទឹកភ្នែកទៅតាម និងអាណិតដល់លោកតាជាខ្លាំង ព្រោះថាលោកតាមានវ័យចាស់ណាស់ទៅហើយ តែនៅតែដើររកប្រាក់តាមវិធីនេះ ជៀសជាងការដើរសុំទានគេ។

ជាមួយគ្នានេះដែរ តារារូបនេះ និងបងស្រី ក៏បានចង់ឲ្យអ្នកលេងបណ្តាញសង្គមមួយចំនួន ជួយទៅកាន់លោកតាផង ព្រោះពិតជាអាណិតដល់លោកណាស់៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ប្អូនស្រីវ៉ាន់ វីតា
ប្អូនស្រីវ៉ាន់ វីតា
លោកតាដែលកំពុងខ្វះខាត
លោកតាដែលកំពុងខ្វះខាត
សកម្មភាពប្អូនស្រី ផ្កាថ្ម ជួយលោកតា
សកម្មភាពប្អូនស្រី ផ្កាថ្ម ជួយលោកតា
សកម្មភាពប្អូនស្រី ផ្កាថ្ម ជួយលោកតា
សកម្មភាពប្អូនស្រី ផ្កាថ្ម ជួយលោកតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]