ភ្នំពេញ៖ ហាងការ៉េម ស្វិនសិន (SWENSEN’S) ដ៏ល្បីឈ្មោះឈរជើងក្នុងទីផ្សារកម្ពុជាជាង ១១ ឆ្នាំមកហើយ ដែលតែងតែនាំមកនូវរសជាតិថ្មីៗ ទៅតាមរដូវកាលនីមួយៗសម្រាប់អតិថិជនរបស់ខ្លួន ឥឡូវនេះបានមកដល់ទៀតហើយសម្រាប់ការរង់ចាំរបស់អតិថិជន ជាមួយនឹងការ៉េមរសជាតិទុរេនឈ្ងុយឆ្ងាញ់ ដែលជាចំណង់ចំណូលចិត្តខ្លាំងបំផុតរបស់ប្រជាជនកម្ពុជាយើង។

ការ៉េមរសជាតិធូរេន របស់ស្វិនសិន

លក្ខណៈពិសេសរបស់ការ៉េមរសជាតិទុរេន គឺវាបានបន្ថែមនូវសាច់ដូងខ្ចី និងបាយដំណើបផ្កាអញ្ជ័នពណ៌ស្វាយ ដែលរឹតតែធ្វើឲ្យការ៉េមមានរសជាតិឈ្ងុយឆ្ងាញ់ និងសោភ័ណភាពគួរឲ្យទាក់ទាញ ឃើញភ្លាមស្រក់ទឹកមាត់ចង់ញុំាតែម្ដង ហើយអ្វីដែលពិសេសនោះ គឺមានស្រោចដោយទឹកទុរេន ដែលធ្វើឲ្យការ៉េមមានក្លិនទុរេនពិតៗតែម្ដង។ 

ការ៉េមរសជាតិធូរេន របស់ស្វិនសិន

ការ៉េមរសជាតិទុរេន របស់ស្វិនសិន (SWENSEN’S) មានច្រើនខ្នាតទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជនជាមួយតម្លៃសមរម្យ មានលក់នៅគ្រប់សាខាហាងការ៉េមស្វិនសិន (SWENSEN’S) ទូទាំងប្រទេស។

បើតាមបងស្រី ជុំ លីមហ៊ាង អ្នករស់នៅរាជធានីភ្នំពេញបានឲ្យដឹងថា៖

«ខ្ញុំបានរង់ចាំការ៉េមរសជាតិទុរេន នៅហាងការ៉េមស្វិនសិន (SWENSEN’S) ជាយូរមកហើយ ពេលនេះការទន្ទឹងរង់របស់ខ្ញុំបានមកដល់ហើយ»។

បងស្រី បានបន្ថែមទៀតថា៖ 

«ខ្ញុំតែងតែមកញ៉ាំការ៉េមទុរេនជាញឹកញយ ដោយសារតែរសជាតិរបស់វាឈ្ងុយឆ្ញាញ់ ជាប់ចិត្ត នៅកន្លែងត្រជាក់ស្រួល ការចនាហាងដ៏ប្រណីត ការប្រើប្រាស់ Internet ល្បឿនលឿន សាកសមជាកន្លែងជួបជុំមិត្តភក្តិ និងក្រុមគ្រួសារសាកសមបំផុត»។
ហាងការ៉េម ស្វិនសិន
ហាងការ៉េម ស្វិនសិន

ហាងការ៉េមស្វិនសិន (SWENSEN’S) គឺជាហាងការ៉េមសាន់ដេ រសជាតិរាប់សិបមុខ ឈ្ងុយឆ្ងាញ់ ដែលជាកន្លែងសម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិ ជាពិសេសជាកន្លែងសាងអនុស្សាវរីយ៍ដ៏ផ្អែមល្ហេម និងសុភមង្គលជាច្រើន តាំងពីឆ្នាំ ២០០៧ មកម្ល៉េះ។ 

ហាងការ៉េមស្វិនសិន (SWENSEN’S) តែងតែយកចិត្តទុកបំផុតទៅលើគុណភាពចំណីអាហារ និងសេវាកម្ម ធ្វើយ៉ាងណាអាចបំពេញចិត្តអតិថិជន ១00%។ 

គិតមកដល់ត្រឹមថ្ងៃនេះ ហាងការ៉េមស្វិនសិន (SWENSEN’S) បានពង្រីកសាខារបស់ខ្លួនចំនួន ៨ ទីតាំងនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប។

ហាងការ៉េម ស្វិនសិន

គួរបញ្ជាក់ថា ស្វិនសិន (SWENSEN’S) ជាម៉ាកមួយក្នុងចំណោមម៉ាកហាងអាហារទាំង ៦ រួមមាន ដឹ ភីហ្សា ខមផេនី (The Pizza Company) ការ៉េម ដេរីឃ្វីន (Dairy Queen) កាហ្វេ ខូសស្ដារ (Costa Coffee) នំដូហ្វណាត់ និងកាហ្វេ គ្រីសស្ពី គ្រីម (Krispy Kreme) និងបាប៊ីឃ្យូ ផ្លាហ្សា (BAR B.Q. Plaza) ដែលទិញសិទ្ធិផ្ដាច់មុខ និងបើកដំណើរការក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលបច្ចុប្បន្នមាន ៦១ ហាងទូទាំងប្រទេស៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]