(ភ្នំពេញ)៖ តារាសម្ដែង អៀ ម៉េងលិ ហៅអូនម៉ី មួយរយៈចុងក្រោយនេះ ត្រូវបានគេសង្កេតឃើញថា នាងហាក់ស្ងប់ស្ងាត់ជាមួយនឹងការងារសិល្បៈ ខណៈសម្រុកទៅពង្រីកមុខជំនួញថ្មី។ យ៉ាងណាមិញ បើក្រឡេកទៅមើលពី ជិវិតស្នេហារបស់តារាស្រីដួងនេះវិញ គឺនាងហាក់ មានភាពផ្អែមល្អែម ជាមួយនឹងសង្សារជានិស្សិត កំពុងសិក្សានៅប្រទេសឥណ្ឌា ដោយបានស្រឡាញ់គ្នា អស់ពេលជាងមួយឆ្នាំមកហើយ។

ជាការពិតណាស់ តួឯកក្នុងរឿង «មរតកបេះដួង» កញ្ញា អៀរ ម៉េងលិ បានប្រាប់ Khmertalking ឲ្យដឹងថា គូស្នេហ៍របស់ខ្លួន ថ្វីត្បិតមានវ័យក្មេងទើប២១ ឆ្នាំពិតមែន តែអត្តចរិតល្អ និងមិនដែលរករឿង ឈ្លោះប្រច័ណ្ឌឡើយ ពេលឃើញនាងសម្ដែងមានឈុតស្និទ្ធស្នាលជាមួយតួប្រុស។

តារាស្រីនិយមតែង ខ្លួនសិចស៊ី បានថ្លែងបន្តទៀតថា អាចចាត់ទុកថា ជាសំណាងមួយសម្រាប់រូបនាងផ្ទាល់ ព្រោះសង្សារបណ្ដូលចិត្តម្នាក់នេះ ទុកសិទ្ធិសេរីភាព ឲ្យតម្លៃនិងផ្ដល់កិត្តិយស ព្រមទាំងស្រឡាញ់ក្រុមគ្រួសាររបស់នាងណាស់។ ចំពោះការសម្ដែងវិញ រឹតតែមិនដែលរញ៉េរញ៉ៃដាក់គ្នា ព្រោះដឹងថា នោះគ្រាន់ជាការការងារប៉ុណ្ណោះ។ អៀរ ម៉េងលិ ទម្លាយថាតាមពិតគូស្នេហ៍ខ្លួន គ្មានរថយន្ត ទ្រព្យស្តុកស្ដម្ភនោះឡើយ ហើយមានបុរសជាកូនអ្នកមានជាច្រើនតាមស្រឡាញ់ តែអូនម៉ីមិនខ្វល់ សុខចិត្តប្រគល់ក្ដីស្រឡាញ់ឲ្យសង្សារម្នាក់នេះ ក៏ព្រោះអត្តចរិតល្អបែបនេះហើយ។ រីឯចាស់ទុំទាំងសងខាងវិញ ក៏ពេញចិត្ត និងដឹងឮពីទំនាក់ទំនងអ្នកទាំងពីរដែរ។

បើទោះជាមានការចុះសម្រុងគ្នាបានល្អ និងយល់ចិត្តថ្លើមគ្នាបែបនេះក្ដី តែ កញ្ញា អៀរ ម៉េងលិ បានបញ្ជាក់ថា មិនទាន់មានគម្រោងភ្ជាប់ពាក្យភ្លាមៗនោះទេ ដោយរង់ចាំមើលចិត្តគ្នាបន្តទៀតសិន។ ស្រីស្រស់រូបនេះ បានបន្តប្រាប់ទៀតថា បើសិនជាខ្លួនចូលរោងការមែននោះ ប្រហែលជាសិល្បៈ ត្រូវទុកចោលមួយឡែកសិន ដើម្បីមានពេលរៀបចំជីវិតគ្រួសារឲ្យបានល្អ។

គួរបញ្ជាក់ថា អៀរ ម៉ីលិ ជាតារាសម្ដែងមួយដួង ដែលទទួលបានការគាំទ្រខ្លាំងគួរសម ពីសំណាក់ទស្សនិកជន ខណៈដែលតារាស្រីដួងនេះ ត្រូវបានគេសង្កេតឃើញថា ជារឿយ នាងតែងតែត្រូវប៉ាន់ខ្លាំង ជាមួយនឹងការថតខ្សែភាពយន្ត។ បើទោះបីជាស្រីស្រស់ រូបនេះទើបតែប្រឡូកចូលក្នុងសិល្បៈក្ដី តែប្រជាប្រិយភាព និងសម្រស់វិញ ហាក់មានភាពលេចធ្លោខ្លាំង គួរឲ្យកត់សម្គាល់៕

អៀរ ​ម៉េងលិ
អៀរ ​ម៉េងលិ
អៀរ ​ម៉េងលិ
អៀរ ​ម៉េងលិ
អៀរ ​ម៉េងលិ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អៀ ម៉េងលិ( ហៅអូនមី)