ត្រឹមតែរយៈពេលដ៏ខ្លី រឿងភាគខ្មែរដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន អាចដណ្តើមបានចំណាត់ថ្នាក់លេខ១ និងអាចទាញយកប្រជាប្រិយភាពពីសំណាក់ទស្សនិកជនភ្លូកទឹកភ្លូកដី។ រឿងភាគខ្មែរដែលធ្វើអោយភីអិនអិនទទួលបានចំណាត់ថ្នាក់លេខ១មានដូចជារឿង «ទុំទាវ» «ពស់កេងកង» «សូផាត» «កញ្ញាអំពិលផ្អែម» «ប្រពន្ធអ្នកឆ្លាត» និងរឿង «កន្ទោងខៀវ» ជាដើម នេះបើតាមការអះអាងរបស់កញ្ញាទូច បុប្ផាប្រធានផ្នែកគ្រប់គ្រងកម្មវិធីផ្សាយរបស់ស្ថានីយទូរទស្សន៍ភីអិនអិន។

កញ្ញាបានបន្ថែមថា៖

«បើសិនយើងត្រឡប់ទៅពាក់កណ្តាលឆ្នាំ២០១៦​ ដែលភីអិនអិនទើបតែកកើតបានប៉ុន្មានខែប៉ុណ្ណោះ តែយើងត្រូវរិះរកវិធី និងមធ្យោបាយក្នុងការប្រមូលក្រុមផលិតភាពយន្តភាគខ្មែររាប់សិបម៉ោង ដើម្បីបំពេញម៉ោងផ្សាយរបស់យើង វាហាក់មានការលំបាកខ្លាំងដោយសារធនធានអ្នកផលិត អ្នកនិពន្ធយើងហាក់មានចំនួនតិច បញ្ហាបច្ចេកទេសនៅមានកំរិត។​ យើងបានធ្វើការស្វះស្វែងរកអ្នកផលិតដែលមានស្នាដៃ និងសិក្សារួមគ្នាថាតើគួរផលិតបែបណា ទើបទទួលបាននូវគុណភាពល្អ? ហើយចំណុចចម្បងគឺយើងគាំទ្រនូវស្នាដៃនិពន្ធក្នុងស្រុក ។ ​ក្នុងនោះដែរយើងក៏បានចំណាយទឹកប្រាក់ខ្ទង់លានដុល្លារដើម្បីផលិត និងធ្វើយ៉ាងណាអាចអោយភាពយន្តភាគខ្មែរមានគុណភាពល្អ និងតំលៃសមស្របជាមួយនឹងទីផ្សារ។ យើងពិតជាមានមោទនភាព ក្នុងរយៈពេលដ៏ខ្លីយើងអាចផលិតកុនភាគខ្មែរបានដល់ទៅ ១០០០ម៉ោង ដែលជំរុញអោយទីផ្សារភាពយន្តភាគខ្មែរមានសន្ទុះខ្លាំង និងអាចអោយភាពយន្តភាគខ្មែរភីអិនអិនឈរនៅលំដាប់ថ្នាក់លេខ១ក្នុងឆ្នាំ២០១៨នេះ។ ហើយសម្រាប់ទិសដៅក្នុងឆ្នាំ២០១៩ ខាងមុខនេះ យើងនឹងខិតខំព្យាយាមផលិតនូវរឿងភាគខ្មែរអោយបានល្អថែមមួយកំរិតទៀត ដោយផ្អែកទៅលើការពង្រឹងបន្ថែមនូវកក្តាធំៗបីចំណុច ទី១គឺ ការវិនិយោគបន្ថែម ទី២ការប្រមូលផ្តុំផលិតករដែលមានបទពិសោធន៍ស្នាដៃល្អ និងទី៣ការបង្កើតក្រុមការងារជំនាញៗដែលមានការច្នៃប្រឌិត និងបង្កើតគំនិតថ្មីៗ»

ភីអិនអិននឹងប្រមូលផ្តុំនូវរឿងភាគខ្មែរល្អៗ ដែលមានគ្រប់រសជាតិ​ គ្រប់ទម្រង់ មកចាក់ផ្សាយជូនទស្សនិកជនបានទស្សនា ដោយសង្ឃឹមថាទស្សនិកជននឹងបន្តនូវការគាំទ្ររឿងភាគខ្មែរជាមួយស្ថានីយទូរទស្សន៍ភីអិនអិនបន្តបន្ទាប់ទៀត៕

ទស្សនាឡើងវិញឈុតពិសេសនៃរឿងភាគខ្មែរដែលបាននិងកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៖

-រឿង កន្ទោងខៀវ

-រឿង ពស់កេងកង

-រឿង កញ្ញាអំពិលផ្អែម

-រឿង ទុំទាវ

-រឿង សូផាត

-រឿង ប្រពន្ធអ្នកឆ្លាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]