ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលនឹងកក្រើកផ្សារទំនើប​​​ AEON Mall ភ្នំពេញ​​ ដែលជាការសហការគ្នាយ៉ាងពិសេសរវាងក្រុមហ៊ុន TrueMoney និងរោងភាពយន្ត Major Cineplex គឺ 4DX by TrueMoney រួមជាមួយកម្មវិធី Launching Ticketing គ្រោងនឹងដាក់សម្ពោធជាផ្លូវការហើយនៅសប្តាហ៍នេះ។

ក្រុមហ៊ុន​បម្រើសេវា​​វេរលុយ​ដ៏ធំ​​មួយនេះ​​ បានពង្រីកការផ្តល់ជូនអតិថិជន​នូវសេវាបន្ថែមថ្មី​​ មួយទៀត​តាមរយៈការចាយលុយអេឡិចត្រូនិក​ដោយប្រើកម្មវិធី​​​ TrueMoney​ ក្នុងទូរស័ព្ទដៃជាមួយ​នឹងអត្ថប្រយោជន៍ដ៏សម្បូរបែបសម្រាប់អតិថិជនទាំងអស់។​ អតិថិជនអាចទិញសំបុត្រកុន​​ បញ្ចូលកាតទូរសព្ទ ទិញទំនិញ​ អាហារ និងភេសជ្ជៈ ដោយគ្រាន់តែ​ មានកម្មវិធី​ TrueMoney ក្នុងទូរសព្ទដៃជាការស្រេច។​ មិនត្រឹមតែចំណេញពេលវេលា លឿនរហ័ស​ សុវត្ថិភាព​​ ប៉ុណ្ណោះទេ​ ក៏មានការបញ្ជុះតម្លៃយ៉ាងច្រើនផងដែរ។

មាន់ស្រែនឹងមកអង្រួនឆាក True Money

ប្រធានផ្នែកទីផ្សារក្រុមហ៊ុន​​ ទ្រូម៉ាន់នី​​​ លោក​​ ឈន់​ សកល​ បានឲ្យដឹងថា​​​៖​

«​ ដើម្បីឲ្យរិតតែអស្ចារ្យក្រុមហ៊ុន​នឹងរៀបចំកម្មវិធី​​ទាំង២នេះបញ្ជូលគ្នាក្នុងថ្ងៃតែមួយជាមួយគ្នាតែម្តង​ គឺ​កម្មវិធីសម្ពោធ​រោងភាពយន្ត​ 4DX by TrueMoney​​ និងកម្មវិធីសម្ពោធមុខងារថ្មីនៃការទិញសំបុត្រកុនតាមទូរសព្ទដៃ នៅថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ​ ចាប់ពីម៉ោង​ ៣ រសៀលតទៅ​ »។​​

លោកបានបន្ថែមថា​​ កម្មវិធីនេះក៏នឹងមានការចូលរួមសម្តែងពីតារាល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប​ ការលេងហ្គេមយករង្វាន់​ ការទស្សនាភាពយន្ត​ 4DX ដោយឥតគិតថ្លៃ ជាពិសេសកញ្ញា រ៉ាប៊ី ម្ចាស់បទ «មាន់ស្រែ» ដ៏ល្បីក៏នឹងមានវត្តមាននៅទីនោះផងដែរ​ ។​

សូមអញ្ជើញចូលរួមដោយសេរីក្នុងកម្មវិធីសម្ពោធជាផ្លូវការនេះទាំងអស់គ្នា​ ហើយកុំភ្លេច Download កម្មវិធី TrueMoney ចូលក្នុងទូរសព្ទដៃ​រួចដាក់លុយនៅកន្លែងវេរលុយរបស់ភ្នាក់ងារទ្រូម៉ាន់នី​ ឲ្យបានគ្រប់ៗគ្នាដើម្បីទទួលបានកាដូរពិសេសពី​ទ្រូម៉ាន់នី​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]