អុីតាលី៖ ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុមសេះបង្កង់ Juventus កីឡាករ Cristiano Ronaldo បានក្លាយទៅជាកីឡាករដែលមានប្រាក់បៀវត្សរ៍ខ្ពស់បំផុតនូវក្នុងក្របខណ្ឌ Serie A ហើយបើធៀបទៅនឹងកីឡាករផ្សេងៗគឺច្រើនបំផុតខុសគ្នា ៣ដងឯនោះ។

Cristiano Ronaldo

អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Real Madrid នេះបានទទួលប្រាក់ប្រចាំឆ្នាំដល់ទៅ ២៨លានផោន (ជាង ៣៦ លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំពីក្លិបម្ចាស់ការពារដំណែងជើងឯកនៃលីកកំពូលប្រទេសអុីតាលីកាលពីឆ្នាំ២០១៧-១៨ កន្លងទៅ ដែលមានក្រុមហ៊ុនយក្ស Fiat របស់ថៅកែក្លិបតែម្តងជាអ្នកជួយសម្រួលបន្ទុកចំណាយដ៏ច្រើនមួយនេះ។

ទោះជាយ៉ាងណាក្តី ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំនេះ នៅមិនទាន់អាចរកគ្រាប់បាល់ឲ្យក្លិបដែលមានមូលដ្ឋាននៅក្នុងទីក្រុង Turin នេះឱ្យសមទៅនឹងប្រាក់ខែក៏ដូចជាតម្លៃនៃការផ្ទេររបស់គេនៅឡើយទេ ក្រោយផ្លាស់ពីក្លិប Real Madrid នូវក្នុងតម្លៃ ១០០លានផោន(ជាង ១២៨ លានដុល្លារអាមេរិក)កាលពីដើមរដូវក្ដៅឆ្នាំ ២០១៨នេះ។

ដោយឡែក មានតែខ្សែប្រយុទ្ធ Lionel Messi និងខ្សែប្រយុទ្ធ Neymar JR. ប៉ុណ្ណោះដែលអាចមានបៀវត្សរ៍ខ្ពស់ជាងអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបបិសាចក្រហម Manchester United នេះ ដែលអាចមានតម្លៃដល់(៤០.៥ លានផោនក្នុង ១ឆ្នាំ)សម្រាប់ Messi និង (៣១.៧ លានផោនក្នុង ១ឆ្នាំ) សម្រាប់ Neymar។

Cristiano Ronaldo

គួរឲ្យដឹងថា កីឡាករដែលប្រាក់ខែខ្ពស់បំផុតទី ២នៅលីកកំពូលអ៊ីតាលីឆ្នាំ ២០១៨-១៩នេះគឺបានទៅលើអតីតខ្សែប្រយុទ្ធ Gonzalo Higuain ដែលទើបនឹងផ្លាស់ចេញពីក្រុម Juventus ទៅចូលរួមជាមួយក្លិប AC Milan លើកិច្ចសន្យាខ្ចីដែលគេអាចទទួលបាន ៨.៥លានផោន (ជាង ១០លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំបន្ទាប់ពីកាត់ពន្ធរួចរាល់៕

Cristiano Ronaldo
Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]