ព្រះវិហារ៖ កាលពីម្សិលមិញនេះ វាជាវីដេអូទី១របស់កំពូលតារាចម្រៀងកញ្ញាឱក សុគន្ធកញ្ញា ដែលបានទម្លាយរឿងសោកសៅនៅក្នុងចិត្ត ដែលខំលាក់ទុក និងមិនដែលបង្ហាញប្រាប់អ្នកគាំទ្របានដឹងពីមុនមក ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញហ្វេសប៊ុក។

នៅក្នុងនោះដែរ នាងក៏បានសម្រក់ទឹកភ្នែកបណ្តើរ និងនិយាយប្រាប់អ្នកគាំទ្រពីរឿងក្នុងចិត្ត ធ្វើឲ្យអ្នកទស្សនានៅទីនោះនាំគ្នាអាណិត និងសឹងតែស្រក់ទឹកភ្នែកទៅតាមនាងទៅហើយ។

ជាក់ស្តែង បន្ទាប់ពីបានបង្ហាញអារម្មណ៍ទាំងនេះទៅកាន់អ្នកគាំទ្រ នាងក៏បានធ្វើដំណើរទៅកាន់ទឹកដីព្រះវិហារ។

ជាមួយគ្នានេះដែរ នាងក៏បានបង្ហាញសម្រស់យ៉ាងស្រស់ស្អាត ជាមួយនឹងទេសភាពបែបធម្មជាតិ យ៉ាងគួរឲ្យចង់គយគន់ ខណៈពេលដែលនាងបានបញ្ចេញស្នាមញញឹម បញ្ជាក់ពីភាពរឹងមាំដែលនាងមានផងដែរ។ លើសពីនេះ ក្រោយពីបានឃើញរូបភាពទាំងនេះអ្នកគាំទ្រជាច្រើន ក៏សរសើរដល់សម្រស់នាងគ្រប់គ្នា លាយឡំជាមួយនឹងការលើកទឹកចិត្តដល់តារារូបនេះទៀតផង៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

កញ្ញាឱក សុគន្ធកញ្ញា
សុគន្ធកញ្ញា លើទឹកដីព្រះវិហារ
សុគន្ធកញ្ញា លើទឹកដីព្រះវិហារ
សុគន្ធកញ្ញា លើទឹកដីព្រះវិហារ
សុគន្ធកញ្ញា លើទឹកដីព្រះវិហារ
សុគន្ធកញ្ញា លើទឹកដីព្រះវិហារ
សុគន្ធកញ្ញា លើទឹកដីព្រះវិហារ
សុគន្ធកញ្ញា លើទឹកដីព្រះវិហារ
សុគន្ធកញ្ញា លើទឹកដីព្រះវិហារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា