ភ្នំពេញ៖ ភាគច្រើន ប្រិយមិត្តតែងតែគិតថា តារាៗ តែងតែចូលចិត្តភាពសប្បាយ ឡូយឆាយ ជាមួយនឹង ជីវិតដ៏ស្រស់បំព្រងរបស់ពួកគេ។ ប៉ុន្តែការគិតបែបនេះ គឺវាផ្ទុយស្រឡះ ដោយតារាមួយចំនួនធំ ក៏តែងយកពេលវេលា និង លុយកាក់របស់ពួកគេ ទៅធ្វើរឿងសប្បុរសធម៌ជារឿយៗ។

ថ្ងៃនេះខ្មែរឡូត នឹងបង្វែរអារម្មណ៍ប្រិយមិត្ត មកតាមដាន តារាប្រុស ស្រីខ្មែរ ដែលចូលចិត្ត ធ្វើបុណ្យដាក់ទានខ្លាំង រាល់ពេលពួកគេ មានពេលទំនេរ ពីការងារសិល្បៈ។ អ្វីដែលសំខាន់ ពួកគេ តែងតែជួយ ទៅដល់ជនក្រីក្រ ក្មេងកំព្រា និង លោកយាយលោកតា ដែលមានជីវភាពលំបាកខ្លាំង នៅតាមជនបទ ដាច់ស្រយាលនានា។

ទង្វើរបស់ពួកគេ ទាំងនេះ ក៏បានធ្វើឲ្យ អ្នកគាំទ្រ មានការសប្បាយចិត្តយ៉ាងខ្លាំង ដែល តារាទាំងនោះ ធ្វើរឿងសប្បុរសធម៌យ៉ាងដូច្នេះ ដោយយកថវិកាដែលខ្លួនមាន ទៅធ្វើរឿង មានប្រយោជន៍ក្នុងសង្គម៕

ចង់ដឹងថា មានតារាណាខ្លះ តាមដានជាមួយនឹងខ្មែរឡូតទាំងអស់គ្នា៖

១) ពេជ្រ ចរណៃ៖ តាំងពីនាង ងើបពីឈឺរួចមក នាងហាក់ដូចជា សង្វាតរឿងធ្វើបុណ្យសប្បុរធម៌ច្រើនជាងមុន ដោយនាងតែងតែជួយ ជនក្រីក្រ លោកយាយលោកតា ចាស់ៗ តាមទីតំបន់ឆ្ងាយៗ។

ពេជ្រ ចរណៃ
ពេជ្រ ចរណៃ

២) ដេននី ក្វាន់៖ បើទោះជា តារារូបនេះ ស៊ិចស៊ីប៉ុណ្ណា ក៏រូបនាង ចូលចិត្តធ្វើបុណ្យដាក់ទាន ជាមួយនឹង ក្មេងកំព្រា និង ជនក្រីក្រផងដែរ។

ដេននីក្វាន់
ដេននីក្វាន់

៣) បេនី យ៉ាំង៖  ជានិច្ចកាល នាងតែងតែ ចំណាយថវិកាផ្ទាល់ខ្លួន ជួយជនក្រីក្រ កុមារកំព្រាតាមមណ្ឌលនានា ហើយជាពិសេស នាងតែងបង្ហាញភាពក្តីស្រលាញ់ ទៅកាន់ពួកគេ យ៉ាងជិតស្និទ្ធបំផុត។

បេននី យ៉ាំង
បេននី យ៉ាំង

៤) ជេម៖ មិនថា​លោក ទៅដល់ទីណាទេ ឲ្យតែឃើញ អ្នកដែលពិបាក លោកតែងចុះទៅជួយពួកគេ ទោះមានតិចក្តីច្រើនក្តីក៏ដោយ។ 

ជេម
ជេម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់