បរទេស៖ បន្ទាប់ពីការចាប់ឆ្នោតក្នុងពានរង្វាន់អឺរ៉ុប កាលពីយប់មិញនេះសហព័ន្ធកីឡាបាល់ទាត់របស់អឺរ៉ុបហៅកាត់ថា UEFA បានប្រកាសពីជ័យលាភីកីឡាករឆ្នើមជាងគេ គឺបានទៅលើខែ្សបម្រើ Luka Modric របស់ក្លិបអធិរាជស Real Madrid។ 

Modric ឈ្នះពានកីឡាករល្អជាងគេប្រចាំទ្វីបអឺរ៉ុប

ពានរង្វាន់មួយនេះដែរ ត្រូវបានកំពូលកីឡាករ២រូប គឺ Cristiano Ronaldo និង Lionel Messi តែងតែឈ្នះជារៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០១២-២០១៣ ដែលគ្រានោះគឺខែ្សបម្រើ Franck Ribery ជាអ្នកឈ្នះ។

Modric បានចូលរួមជាមួយក្រុមយក្សអេស្ប៉ាញនេះ កាលពី៦ឆ្នាំមុន ដោយផ្ទេរពីក្រុមមាន់ខ្នាយមាស Tottenham Hotspur ហើយរដូវកាលដំបូងរបស់គេនៅពេលនោះ គឺរូបគេធើ្វមិនសូវបានល្អនោះទេ រហូតដល់ថ្នាក់ជាប់ជាកីឡាករដែលលេងមិនសូវល្អឲ្យក្រុមទៀតផង។ 

Modric ឈ្នះពានកីឡាករល្អជាងគេប្រចាំទ្វីបអឺរ៉ុប

ទោះជាយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រូបគេបានអភិវឌ្ឍន៍ខ្លួនយ៉ាងខ្លាំង ដោយជួយឲ្យក្រុមដែលមានមូលដ្ឋានក្នុងទីក្រុង Madrid ឈ្នះជើងឯក Champions League ៤សម័យ ក្នុងរយៈពេលត្រឹម៥ឆ្នាំ និងបង្ហាញទម្រង់លេខយ៉ាងល្អអំឡុងព្រឹត្ដិការណ៍ FIFA World Cup ដែលធើ្វឲ្យគេឈ្នះ Golden Ball នាពេលនោះដែរ៕ 

Luka Modric
Luka Modric

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]