សព្វថ្ងៃមានស្រ្តី ជាច្រើនដែល ចូលចិត្តប្រើនូវ មាស្ការាលាបទៅ លើរោមភ្នែក ដើម្បីធ្វើឲ្យមាន ភាពស្រស់ស្អាត និងក្រាស់ងរផងដែរ។ ប៉ុន្តែក៏មានស្រ្តី មួយចំនួន បានពាក់បន្ថែម នូវរោមភ្នែក ដើម្បីឲ្យមានសភាព ក្រាស់ងរ ព្រោះដោយសារ តែមិនមានរោមភ្នែក។

ថ្ងៃនេះខ្មែរឡូត សូមលើយកវិធីសាស្រ្ត សំរាប់មិត្តៗនារី ដែលមិនមាន រោមភ្នែក ចង់បាននូវ រោមភ្នែកវែងក្រាស់ងរ និងស្រស់ស្អាត ថែមទៀតផង។ ដោយមាននូវ ៦ ចំនុចដូចខាងក្រោម៖

១. ត្រូវប្រើនូវ ក្រាស់សិតរោម ភ្នែកដែលមាន រូបរាងដូចជា មាស្ការាយកមក សិតដោយប្រើ សាប៊ូលាយជាមួយទឹក។ វិធីនេះងាយ ស្រួលក្នុងការ ធ្វើឲ្យរោមភ្នែក មានសភាព ដុះលឿនផងដែរ។

២. អាចប្រើម្សៅហុយ លាបពីលើក្រាស់ សិតរោមភ្នែក ក៏អាចធ្វើឲ្យមាន ភាពក្រាស់ដូចគ្នា។

៣. ប្រើនូវក្រាស់សិត រោមភ្នែកយក មកលាបលេរ Vaseline ហើយយកមកសិត ក៏អាចធ្វើឲ្យមាន សភាពដុះវែង លឿនផងដែរ។

៤. អាចប្រើនូវក្រេម លាបព្យាបាល បបូរមាត់មកលាប ក៏បានដែល ព្រោះអាចជួយ ទប់ស្កាត់នូវ ការជ្រុះរោមភ្នែក។

៥. ត្រូវប្រើនូវ ទឹកលាបបណ្តុះ រោមភ្នែកដើម្បី ឲ្យមានសភាព ក្រាស់ងរនិងវែង បានយ៉ាងលឿន។

៦. អាចប្រើនូវ មាស្ការាលាបបណ្តុះ រោមភ្នែកក៏បាន ដោយលាបពីក្រោម មាស្ការាធម្មតា។ ការលាបមាស្ការាបណ្តុះ រោមភ្នែកនិងមាស្ការា ធម្មតាក៏អាច ធ្វើឲ្យរោមភ្នែក ដុះវែងលឿន និងមានភាព ស្រស់ស្អាតផងដែរ។

ប្រសិនជាប្រិយមិត្ត ចង់បានរោម ភ្នែកវែងក្រាស់ងរ សូមសាកល្បង នូវវិធីសាស្រ្ត នេះចុះជឿជាក់ថានិងមានលទ្ធផល។

តើប្រិយមិត្តណា ខ្លះចង់បាននូវ រោមភ្នែកវែងនិង ក្រាស់ងរ?



កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]