អូស្ដ្រាលី៖ ប្រិយមិត្តអ្នកតាមដាន វិស័យសិល្បៈរមែងបានស្គាល់អតីតតារាសម្តែង លោក ស៊ុក សុភា ឬហៅថានេន ទុំ រួចមកហើយ ជាមួយស្នាដៃសម្តែងខាង​តួកម្សត់ស្នេហ៍ បច្ចុប្បន្ននេះលោកក៏មានគ្រួសារមួយយ៉ាងកក់ក្តៅនៅឯទឹកដីអូស្ដ្រាលី។

ជាក់ស្ដែង បើទោះឃ្លាតឆ្ងាយពីសិល្បៈក៏ពិតមែន តែចំពោះជីវិតរស់នៅរបស់លោក និងក្រុមគ្រួសារ តែងតែត្រូវបានមហាជន ចាំមើលជានិច្ច។

តួយ៉ាង អ្វីដែលមិននឹកស្មានដល់នោះ ទោះបីរស់នៅក្រៅប្រទេសជាច្រើនឆ្នាំមកហើយ ក៏លោក ស៊ុក សុភា និងភរិយា នៅតែមានចិត្តជ្រះថ្លា ក្នុងវិស័យពុទ្ធសាសនាខ្មែរដដែល ដោយសុខចិត្តចំណាយលុយខ្ទង់ពាន់ដុល្លារ ដើម្បីធ្វើបុណ្យ ធ្វើទានជូនវត្តដែលខ្វះខាត។

នេះបើយោងតាមសាររបស់បងប្រុសលោក ប៉ែន ចំរ៉ុង ដែលបានបង្ហោះកាលពីប៉ុន្មានម៉ោងមុននេះ ដោយលោកបានរៀបរាប់ថា៖

សាររបស់បងប្រុសលោក ប៉ែន ចំរ៉ុង

ទង្វើនេះ បានធ្វើឲ្យ ប្រិយមិត្ត ទស្សនិកជន ជាពិសេសអ្នកគាំទ្រអតីតតារាសម្ដែងរូបនេះ​ពេញចិត្តជាខ្លាំង ថែមទាំងនាំគ្នាកោតសរសើរមិនដាច់ពីមាត់ ពីទឹកចិត្តដ៏ល្អរបស់គ្រួសារលោកទៀតផង៕

ស៊ុក សុភា និងភរិយា
ស៊ុក សុភា និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ុក សុភា