(ភ្នំពេញ)៖ ស្របពេលជាមួយនឹងរឿងរ៉ាវ ដែលកំពុងតែផ្ទុះឡើង ពាក់ព័ន្ធនឹងចំណងស្នេហា រវាងតារាសម្ដែងល្បីឈ្មោះ២ដួង គឺកញ្ញា គៀត សុវណ្ណាឡាង និងលោក លឹម ជាឡាយ នៅតែជាមន្ទិលសង្ស័យសម្រាប់មហាជន ស្រាប់តែនៅពេលនេះ គៀត សុវណ្ណាឡាង បានធ្វើការបញ្ជាក់យ៉ាងច្បាស់ៗថា រវាងនាង និងលោក លឹម ជាឡាយ បានត្រឹមតែជាមិត្តភិក្ត នៅក្នុងការងារសិល្បៈ និងជាអ្នករាប់អានគ្នា ធម្មតាប៉ុណ្ណោះ គ្មានអ្វីលើសពីនេះឡើយ។

ប៉ុន្តែបើសិនជាឲ្យនាងសម្រេចចិត្ត ជ្រើសរើសយក លោក លឹម ជាឡាយ ធ្វើជាប្ដី នៅថ្ងៃអនាគត នោះគឺនាងគ្មាននិស្ស័យ ជាមួយនឹងលោកនោះទេ ដោយនាងអះអាងថា ត្រឹមតែរាប់អានគ្នា ប្រសើរជារួមរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ។

ទន្ទឹមគ្នានេះ ស្រីស្រស់ គៀត សុវណ្ណាឡាង ក៏បានបង្ហើបឲ្យដឹងទៀតថា សម្រាប់តារាសម្ដែងលោក លឹម ជាឡាយ ក៏មានលក្ខណៈសម្បតិ្តល្អ ជាក់ស្ដែងដូចជាទេពកោសល្យ នៅក្នុងការសម្ដែង ជាបុរសដែលមានរូបរាងសង្ហា ព្រមទាំងមានទស្សនិកជនគាំទ្រច្រើន ហើយរូបនាងក៏ចូលចិត្ត អត្តចរិតរបស់លោក លឹម ជាឡាយ ដែរ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺនាង នៅតែបដិសេធថា នាងមិនអាចយកលោក លឹម ជាឡាយ ធ្វើជាប្ដីទៅថ្ងៃអនាគតបាននោះទេ។

យ៉ាងណាមិញ អ្នកគាំទ្រតារាទាំង២ដួងនេះ នៅតែចង់ឃើញអ្នកទាំង២ រៀបការជាមួយគ្នាជាប្ដីប្រពន្ធ ពិតប្រាកដ ខណៈកញ្ញា គៀត សុវណ្ណាឡាង ផ្ទាល់ នៅតែមានជំហរខ្ពស់ថា មិនអាចទៅរួច។ គៀត សុវណ្ណាឡាង បញ្ជាក់ថា បើនាងនឹងលោកលឹម ជាឡាយ រៀបការជាមួយគ្នានោះ នាងអាចនឹងទទួលបានការគាំទ្រខ្លាំងជាងនេះទៅទៀត ប៉ុន្តែទោះជាយ៉ាងណា ក៏នាងនៅតែប្រកាន់ជំហរយ៉ាងច្បាស់ថា មិនអាចរៀបការជាមួយ លោក លឹម ជាឡាយ បានទេ។

ជួបជាមួយនឹងការសម្ភាសន៍ផ្ទាល់ ជាមួយ khmertalking កញ្ញា គៀត សុវណ្ណាឡាង បានលើកឡើងថា «ចា៎..បង! បើពួកយើងចូលរោងការ នឹងរិតតែទទួលបានការគាំទ្រខ្លាំងទៀត ព្រោះអ្នកគាំទ្រទាំងអស់សុទ្ធតែ ចង់ឲ្យយើងទាំងពីរ រៀបការជាមួយគ្នា តែយើងមិនអាចធ្វើបាន ព្រោះពួកយើង អត់បានស្រឡាញ់គ្នា»

គៀត សុវណ្ណាឡាង បានបន្ថែមទៀតថា «ចា៎..បង! ចំពោះបងឡាយ គឺគាត់សង្ហារ មានសមត្ថភាព ណាមួយទៀតគាត់មានចរិតល្អ ហើយគាត់ជាមនុស្សម្នាក់ ដែលអត់ចេះបន្លំទេ ប៉ុន្តែពួកខ្ញុំ មិនអាចស្រឡាញ់គ្នាបានទេ គឺយើងគ្រាន់តែជាក្រុមការងារតែប៉ុណ្ណោះ ហើយអាចនិយាយបានទៀតថា វាមិនមែនជានិស្ស័យ មិនមែនជាគូព្រេង នឹងគ្នាក៏ខ្ញុំអត់ដឹងដែរ» 

គួរបញ្ជាក់ថា តារាសម្ដែងស្រី គៀត សុវណ្ណាឡាង បច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រខ្លាំង ជាពិសេសគឺការសម្ដែងរឿងខ្នាតធំ ដែលកំពុងតែចាក់បញ្ចាំង នៅក្នុងរោងភាពយន្ត និងតាមទូរទស្សន៍នានា ជាហូរហែផងដែរ ហើយអ្វីដែលសំខាន់ គឺនាងបានចាកចេញពីផលិតកម្មរស្មីហង្សមាស រយៈពេលយូរមកហើយ ដោយនាងបានបង្ហើបថា នាងអាចនឹងផលិតបទចម្រៀងឯករាជ្យ ដោយខ្លួនឯងថែមទៀតផង៕

គៀត សុវណ្ណាឡាង និងលោក លឹម ជាឡាយ
គៀត សុវណ្ណាឡាង និងលោក លឹម ជាឡាយ
គៀត សុវណ្ណាឡាង និងលោក លឹម ជាឡាយ
គៀត សុវណ្ណាឡាង និងលោក លឹម ជាឡាយ
គៀត សុវណ្ណាឡាង និងលោក លឹម ជាឡាយ
គៀត សុវណ្ណាឡាង និងលោក លឹម ជាឡាយ
គៀត សុវណ្ណាឡាង

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គៀត សុវណ្ណាឡាង