(ភ្នំពេញ)៖ ប្រហែលជាទស្សនិកជនជាច្រើន បានស្គាល់ហើយ លោក លាន អាហ្វ្រីលគីនីន ដែលជាពិធីករមួយរូប ធ្លាប់មានឈ្មោះល្បីល្បាញ កាលពីជាង ១០ឆ្នាំមុន ជាក់ជាមិនខាន ខណៈដែលបច្ចុប្បន្នវត្តមានរបស់លោក ហាក់ឃ្លាតឆ្ងាយពីសិល្បៈ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី នៅក្នុងនោះ លោក លាន អាហ្វ្រីលគីនីន ក៏ត្រូវបានគេដឹងថា មានកូនប្រុសស្រស់សង្ហាមួយរូបផងដែរ ដែលមានដុងសិល្បៈតាំងតែពីក្មេង លើវិស័យផ្នែកចម្រៀង មិនចាញ់ឪពុកខ្លួនឡើយ។ 

ជាក់ស្តែង ក្នុងពេលបច្ចុប្បន្ននេះ កូនប្រុសរបស់តារាប្រុសរូបនេះ ពោលគឺ លាន បញ្ចនីត បានព្យាយាមវិវឌ្ឍន៍ខ្លួន រហូតក្លាយជាតារាចម្រៀង Original Song មួយរូប ដែលបានសាងកេរ្ដិ៍ឈ្មោះ នៅក្នុងសង្គមសិល្បៈ ដោយទទួលបានការគាំទ្រ និងស្រលាញ់ចូលចិត្តយ៉ាងខ្លាំង ពីសំណាក់ហ្វេនៗយុវវ័យ ទៅលើទឹកដមសំឡេងរបស់គេតែម្តង។ 

ជាមួយគ្នានេះដែរ បើតាមការឲ្យដឹងពីតារាវ័យក្មេង លាន បញ្ចនីត បាននិយាយថា ដោយសារតែ ការស្រលាញ់តាំងតែពីក្មេងនោះ ដំបូងឡើយក៏បានជំរុញទឹកចិត្តគេ ចាប់ផ្ដើមថតវីដេអូ កំប្លែង និងការច្រៀងខ្លីៗ បង្ហោះនៅលើគណនីសង្គមរបស់ខ្លួនតែប៉ុណ្ណោះ រហូតធ្វើឲ្យមានការគាំទ្រ ពីសំណាក់មិត្តៗយុវវ័យច្រើន ក្នុងរយៈពេលដ៏ខ្លី និងក្រោយមកក៏បានព្យាយាម សរសេរនិពន្ធបទចម្រៀងដោយខ្លួនឯងតែម្តង។ 

តួយ៉ាង បទដែលកំពុងតែទទួលបានការពេញនិយមខ្លាំង ពីសំណាក់មិត្តៗយុវវ័យ «សុំស្នេហ៍បរាជ័យ» នាពេលបច្ចុប្បន្ន របស់តារាចម្រៀងវ័យក្មេងរូបនេះ គឺត្រូវបានសរសេរឡើង ស្ដែងចេញពីរឿងពិតរបស់ខ្លួនតែម្តង។ នេះបើតាមការលើកឡើងរបស់ បញ្ចនីត។

អ្វីដែលរឹតតែពិសេសទៀតនោះ ថ្មីៗនេះបទនេះ លោក លាន បញ្ចនីត ក៏បានចាប់ដៃជាមួយនឹង លោក ខាន់ ជេមស៍ ច្រៀងរួមគ្នា ដែលកាន់តែបង្កើនភាពទាក់ទាញ និងចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកគាំទ្ររបស់ពួកគេទាំងពីរផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]