នៅលើផែនដីយើងនេះ មានដើមឈើជាច្រើនប្រភេទ រហូតដល់យើងមិនអាចស្គាល់ឈ្មោះអស់ ជាពិសេស ក៏មានដើមឈើខ្លះមានអាយុកាលច្រើនមែនទែន ដល់ទៅរាប់ពាន់ឆ្នាំឯណោះ រហូតដល់គេដាក់ឈ្មោះថា ជាដើមឈើចំណាស់ៗជាងគេលើលោក ។ ហើយអាយុកាលរបស់ដើមឈើទាំងអស់នោះ សុទ្ធតែត្រូវបានអ្នកវិទ្យាសាស្រ្តធ្វើការវាស់វែង និងផ្ទៀងផ្ទាត់អាយុយ៉ាងត្រឹមត្រូវ ទៅតាមស្តង់ដាមានឈ្មោះថា «Tree Rings » ។

ដូច្នេះថ្ងៃនេះ យើងនឹងលើកយកដើមឈើ ទាំង១០ប្រភេទ ដែលគេបានរកឃើញថាមានអាយុកាលច្រើនជាងគេបំផុត នឹងនៅតែបន្តរស់រានមានជីវិតដល់សព្វថ្ងៃដូចជា៖

# Methuselah

ដើមឈើមួយដើមដែលមានឈ្មោះថា Methuselah មានអាយុកាល ៤៨៤៩ឆ្នាំ។ គឺជាប្រភេទដើមឈើ Great Basin Bristlecone Pine ដែលស្ថិតនៅក្នុងតំបន់ Inyo Country រដ្ឋកាលីហ្វ័រញ៉ា។

ដើម Methuselah

# Gran Abuelo

ដើមឈើមួយនេះមានឈ្មោះថា Gran Abuelo មានអាយុកាល ៣៦៤៦ឆ្នាំ និងជាប្រភេទដើមឈើ Patagonian Cypress ។ ដើមឈើមួយនេះកំពុងតែដុះនៅលើភ្នំ Cordillera Pelada ក្នុងតំបន់ Los Rios ប្រទេសឈីលី។

ដើម Gran Abuelo

# Oliveira do Mouchão

ដើមឈើ Oliveira do Mouchão នេះរស់រានមានជីវិត ៣៣៥០ឆ្នាំមកហើយ និងជាប្រភេទដើមអូលីវអឺរ៉ុប។ ដើមឈើនេះស្ថិតនៅក្នុងតំបន់ម៉ូរីស្កា (Mouriscas) ទីក្រុងអាប្រ៊ង់ស័រ (Abrantes) ប្រទេសព័រទុយហ្គាល់។

ដើម Oliveira do Mouchão

# The President

ដើមឈើដែលមានឈ្មោះ The President មួយនេះមានអាយុកាល ៣២០០ឆ្នាំ និងជាប្រភេទដើមឈើ Giant Sequoia។ ដើមឈើនេះស្ថិតនៅក្នុងតំបន់ជួរភ្នំ Sierra Nevada រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិច។

ដើម The President

# CB-90-11

ដើមឈើឈ្មោះ CB-90-11 មានអាយុកាល ២៤៦០ និងជាប្រភេទដើមឈើ Rocky Mountain Bristlecone Pine ។ ដើមឈើនេះស្ថិតនៅក្នុងតំបន់ Central Colorado រដ្ឋ Colorado សហរដ្ឋអាមេរិច។

ដើមឈើ CB-90-11

# ស្រីមហាពោធិព្រឹក្ស

ដើមពោធិព្រឹក្សនេះមានឈ្មោះថា Jaya Sri Maha Bodhi (ស្រីមហាពោធិ) ដែលមានអាយុកាល ២៣០២ឆ្នាំមកហើយ និងជាប្រភេទដើមពោធិព្រឹក្ស (Sacred Fig) ។ ដើមឈើជាទីសក្ការបូជានេះស្ថិតនៅក្នុងទីក្រុង Anuradhapura ខេត្តកណ្តាលភាគខាងជើង (North Central) ប្រទេសស្រីលង្ការ។

ដើមស្រីមហាពោធិព្រឹក្ស

# Bennett Juniper

ដើមឈើ Bennett Juniper មានអាយុកាល ២២០០ឆ្នាំ និងជាប្រភេទដើម Western Juniper ។ ដើមឈើនេះស្ថិតនៅក្នុងតំបន់ជួរភ្នំ Sierra Nevada រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិច។

ដើម Bennett Juniper

# SHP 7

ដើមឈើនេះមានឈ្មោះថា SHP 7 មានអាយុកាល ២១១០ឆ្នាំ និងជាប្រភេទដើមឈើ Foxtail Pine។ ដើមឈើនេះស្ថិតនៅក្នុងតំបន់ជួរភ្នំ Sierra Nevada រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិច។

SHP 7

# Subalpine Larch

ដើមឈើប្រភេទ Subalpine Larch នេះមានអាយុកាល ១៩៤៤ឆ្នាំហើយ ដែលស្ថិតនៅក្នុងតំបន់ Kananaskis រដ្ឋអាល់បឺតា (Alberta ) ប្រទេសកាណាដា។

ដើម Subalpine Larch

# Sugi

ដើម Sugi មានអាយុកាល ១៨០៦ឆ្នាំមកហើយ និងស្ថិតនៅលើកោះ Yakushima ប្រទេសជប៉ុន៕

Sugi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]