ភ្នំពេញ៖ នូណា ដែលបានដើរតួជា កញ្ចានា នៅក្នុងរឿង «សិសិររដូវក្នុងបេះដូង» នោះ ពេលនេះធំពេញវ័យហើយ ថែមទាំងមានសម្រស់កាន់តែស្អាត រឺឯប្រជាជាប្រិយក្នុងសិល្បៈក៏កាន់តែល្បី បន្ទាប់ពីជោគជ័យក្នុងរឿងភាគហង្សមាសមួយនេះ។

កាលពីថ្ងៃអាទិត្យសប្តាហ៍មុនកញ្ញា នូណា បានលេចមុខដំបូងគេតែម្តង នៅក្នុងកម្មវិធី Killer Karaoke Cambodia រដូវកាលទី ៤ ដែល នូណា បានប៉ះជាមួយវិញ្ញាសារ «សម្លេងឥតមេត្តា» ដែលធ្វើឲ្យស្រីស្អាតសម្លេងស្រួយម្នាក់នេះស្រែកឡើងអស់ខ្យល់តែម្តង។ តែគួរឲ្យស្តាយគឺ នូណា មិនបានទទួលលទ្ធផលល្អ ដើម្បីបន្តទៅសប្តាហ៍ក្រោយទេ។

រង់ចាំមើលថា តើនឹងមានតារាល្បីៗប្រុសស្អាតស្រីស្អាតណាខ្លះទៀត ដែលនឹងត្រូវមកលេងក្នុងកម្មវិធីកម្សាន្តដ៏សម្បូរបែបនេះ? Killer Karaoke Cambodia មានចាក់ផ្សាយរៀងរាល់ថ្ងៃ អាទិត្យ ម៉ោង ៦ ល្ងាច នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV៕

កម្មវិធី Killer Karaoke Cambodia
កញ្ញា នូណា
កញ្ញា នូណា
កញ្ញា នូណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នូណា