រលកក្រោយមែន តែល្បីមិនចាញ់ រលកមុនៗប៉ុន្មានទេ

//s9.kh1.co/21/21627ce88a14a15f05961ceefa8e0312ddbba4b5.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្មេងពិតមែន តែតារាស្រីប៉ុន្មានដួងនេះមានសមត្ថភាព វាយលុកទីផ្សារមិនចាញ់រៀមច្បងប៉ុន្មានទេ។

ភ្នំពេញ៖ ពិតណាស់ មួយរយៈចុងក្រោយនេះគេសង្គេតឃើញ មានតារាសម្ដែងស្រីពន្លកថ្មី៤ដួង ហាក់ដូចជាកាន់តែ មានសន្ទុះនៃការគាំទ្រយ៉ាងច្រើនក្រៃលែងពី សំណាក់ទស្សនិកជន បន្ទាប់ពីពួកគេបានដើរតួ ក្នុងរឿងភាគខ្មែរជាច្រើនរួចមក។ ពោលតារាស្រីវ័យក្មេងដែលកំពុង ផ្ទុះការគាំទ្រខ្លាំងនាពេលបច្ចុប្បន្ននេះរួមមាន៖តារាស្រីវ័យក្មេង នូ ណា ឈិន មុន្នីនាថ ពៅ ពិសី និង អាង សុជាតា។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ  មានហេតុផលគួបផ្សំជាច្រើន ដែលបណ្ដាលឲ្យ តារាស្រីវ័យក្មេងទាំង៤ដួងនេះ ទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពលឿន រហូតឈានដល់ខ្លះក្លាយជាតួឯកបែបនេះ ក៏ព្រោះតែពួកគេ ជាតារាដែលមាន ទាំងទេពកោសល្យសម្ដែង បានយ៉ាងសាកសម ទៅតាមអ្វីដែលខាងផលិតកម្មក៏ដូចជាក្រុមហ៊ុនផ្សេងៗចង់បាន លើសពីនេះ ព្រមទាំងមានសម្រស់និងមុខមាត់ស្រស់ស្អាត តាមបែបធម្មជាតិ អមដោយថ្ពាល់ខួច មានមន្តស្នេហ៍ទៀតផង។។

យ៉ាងណាមិញ សព្វថ្ងៃនេះថ្វីបើ ពួកគេជាតារាវ័យក្មេងចំណូលថ្មីក៏ពិតមែន ក៏ប៉ុន្តែពួកគេបានជោគជ័យយ៉ាងខ្លាំងនៅលើវិថីសិល្បៈនាពេលបច្ចុប្បន្ន មិនចាញ់តារារៀមច្បងប៉ុន្មាននោះទេ។ ជាក់ស្ដែង គេសង្គេតឃើញ ពួកគេលេចមុខក្នុងវិស័យភាពយន្តរឿងភាគជាបន្តបន្ទាប់ ជាងនេះទៅទៀតក៏មមាញឹកនឹងការថតស្ពត សម្អាងការផ្សេងៗផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ឈិន មុន្នីនាថ
ឈិន មុន្នីនាថ
ឈិន មុន្នីនាថ
ឈិន មុន្នីនាថ
ពៅ  ពិសី
ពៅ ពិសី
ពៅ  ពិសី
ពៅ  ពិសី
នូ ណា 
នូ ណា 
នូ ណា 
នូ ណា 
អាង សុជាតា
អាង សុជាតា
អាង សុជាតា
អាង សុជាតា
ឈិន មុន្នីនាថនូណា អាង សុជាតា (ឈូឈូ)
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T