ជាទូទៅមនុស្សម្នាក់ៗសុទ្ធតែមានបុគ្គលិកលក្ខណៈខុសៗគ្នា។ បើនិយាយដល់អ្នកលេង Facebook វិញក៏អីចឹងដែរ។ ដូច្នេះថ្ងៃនេះយើងសូមបង្ហាញឲ្យអ្នករាល់គ្នាស្គាល់អ្នកលេង Facebook ទាំង ១០ប្រភេទដូចខាងក្រោមនេះ៖

១. ស្តេចកំប្លែង 

រូបតំណាង

ពួកគេជាមនុស្សចូលចិត្តលេងពាក្យសម្តីបញ្ចេញបញ្ចូលតាម Comment ដែលធ្វើឲ្យពួកយើងទប់សំណើចមិនបាន ហើយបើកូរ ឬបាញ់ក៏កប់ៗដែរ។

២. ស្តេច Drama

រូបតំណាង

ពួកគេតែងតែ Drama ពេញ Facebook ដូចជា Today so sad, ឃ្លាន, ចង់ញុំានេះ ញុំានោះ, អារដៃបង្ហោះពេញ Facebook ជាដើម។

៣.កំពូលអ្នកវិភាគនយោបាយឯករាជ្យ 

រូបតំណាង

មិនថានៅទីណា កន្លែងណា Page ណាទេ ពួកគេតែងតែ Comment រឿងនយោបាយលុះក្ស័យ។ ហើយបើ Post មួយដងៗ សរសេរដូចជាគេតែងសេចក្តីអីចឹង អានមួយដងៗចង់ ៥ នាទីអី។

៤. កំពូលទើស 

រូបតំណាង

ពួកគាត់ជាមនុស្សស្អប់ផែនដី ស្អប់សង្គម ស្អប់ពិភពលោក ស្អប់រឿងគ្រប់យ៉ាង។ មិនថាធ្វើអី្វក៏ដោយ ពួកគាត់តែងតែទើសជានិច្ច។ តួយ៉ាងដូចជា Idol ម៉ៃ សុគន្ធយើងអីចឹង។

៥. រាជនីសម្រស់ និងកំពូលប្រុសស្អាត 

រូបតំណាង

មិនថាទៅដល់កន្លែងណា ពួកគាត់អាចថតរូប Selfie បានគ្រប់ពេលទាំងនៅក្នុងបន្ទប់ទឹក បន្ទប់គេង ហាង ឬកន្លែងកម្សាន្តនានា។ ពួកគាត់ជាមនុស្សចូលចិត្ត post រូបថតខ្លួនច្រើនយ៉ាងតិចណាស់ក៏ ៥-១០ រូបក្នុងមួយថ្ងៃដែរ។

៦. កំពូលលាក់ខ្លូន 

រូបតំណាង

អ្នករាល់គ្នាប្រាកដជាមាន Friend នៅក្នុង Facebook អីចឹងដែរ។ ពួកគាត់ជាមនុស្សចូលចិត្តលាក់ខ្លួន មិនខ្ចី post, like, comment, share ឬក៏ប្តូរ Profile អ្វីច្រើនទេពោលគឺមួយឆ្នាំ ឬក៏យូរៗប្តូរ Profile មួយដង។ ពួកគេជាមនុស្សចូលចិត្តរក្សាភាពជាឯកជនរបស់ខ្លួន មិនសូវចង់បង្ហាញប្រាប់គេឯង ហើយបើនិយាយពីរឿង Comment វិញ ពួកគេមិនចូលទៅ Comment ជាដាច់ខាត ប៉ុន្តែបែរជាទៅចូលមើល Comment អ្នកផ្សេង ហើយលួចសើចតែម្នាក់ឯងអីចឹងទៅ។

៧. ស្តេច Troll 

រូបតំណាង

ស្រដៀងគ្នាទៅនឹងកំពូលទើសដែរ ពួកគាត់ជាមនុស្សចូលចិត្ត Troll គេ Troll ឯងពេញ Facebook ពេលខ្លះអ្នកមិនទៅដែលស្គាល់ពួកគេផង ស្រាប់តែគេក៏ Comment ពាក្យអាក្រក់ដាក់អ្នក ឬក៏យករូបរបស់អ្នកមក Troll លេងពេញ Facebook ជាដើម។

៨. អ្នកលេង Facebook វ័យចំណាស់ 

រូបតំណាង

យើងឃើញថា ចាស់ៗឥទ្បូវក៏លេង Facebook ច្រើនដែរ ពួកគាត់មិនសូវបង្ហាញអារម្មណ៍របស់ខ្លួននៅលើ Facebook ប៉ុន្មានទេ ផ្ទុយទៅវិញពួកគាត់តែងតែបង្ហោះរូបថតក្រុមគ្រួសាររបស់គាត់ជុំៗគ្នាដើម្បីទុកជាអនុស្សាវរីយ។

៩. Share មិនរើសមុខ 

រូបតំណាង

ខ្លួនឯងមិនជា Post អ្វីច្រើនទេ ប៉ុន្តែប្រទះអី Share ហ្នឹង Share មិនរើសមុខ កំពូលអ្នក Share ប្រចាំឆមាស Share ឡើងគេ Unfollow ចោលអស់។

១០. កំពូលប្រតិកម្មរហ័ស 

រូបតំណាង

កុំឲ្យតែគេ Like ឬ Comment អីតិចមិនបាន គេនឹងចូលទៅឆ្លើយតបភ្លាមៗរហ័សទាន់ចិត្តមិននៅចាំយូរឡើយ និយាយទៅ Comment និង Reply ចេញ Just now រហូត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]