បរទេស៖ កាបូបយួដៃ គឺជាវត្ថុមួយដែលនារីៗក្នុងពេលបច្ចុប្បន្ន ស្រលាញ់និងនិយមប្រើប្រាស់ ជាប្រចាំ ដែលកាបូបនេះផងដែរ វាស្ទើរតែមិនអាចខ្វះបានទៅហើយ នៅពេលដែលពួកគេត្រូវចេញដើរនៅខាងក្រៅ ឬចូលរួមកម្មវិធីអ្វីមួយ។

ដោយឡែក តើប្រិយមិត្តអ្នកអានជឿទេថា នៅលើលោកនេះគ្រាន់តែកាបូបយូរដៃតូចដែលមានម៉ូតសាមញ្ញៗធម្មតា ក៏ប៉ុន្តែមានតម្លៃថ្លៃកប់ពពក អាចទិញវីឡាបាន បួនដប់ខ្នង?

យ៉ាងណាមិញ ខាងក្រោមនេះ គឺជាតម្លៃទាំង១០នៃកាបូបមានម៉ូតសាមញ្ញៗ តែស្រោបដោយគ្រាប់ពេជ្រ ដែលមានតម្លៃថ្លៃកប់ពពក។ មិនតែប៉ុណ្ណោះ ចំពោះមនុស្សមួយភាគធំ ប្រហែលជាមិនដែលឃើញនិងស្គាល់ពីមុនមកនោះទេ ព្រោះដោយសារ​តែតម្លៃថ្លៃមហាសាលពេក អ្នកប្រើប្រាស់ក៏មិនសូវមានប៉ុន្មាននោះដែរ៕

តោះកុំឲ្យខាតពេលយូរ តាមដានខាងក្រោម៖

១០. កាបូប Hermes Birkin Blue Crocodile

គ្រាន់តែលឺម៉ាក Hermes ក៏ដឹងថាតម្លៃថ្លៃបាត់ទៅហើយ ហើយចំពោះកាបូបដែលធ្វើពីស្បែកក្រពើនេះផងដែរ មានតម្លៃរហូតដល់ ១ម៉ឺនប្រាំពាន់ដុល្លារ។ 

កាបូប Hermes Birkin Blue Crocodile

៩. Hermes Birkin Exceptional Collection Shiny Rouge H Porosus Crocodile 30 cm

ចំពោះកាបូបម៉ូតនេះវិញ ធ្វើឡើងពីស្បែកក្រពើ ជាមួយនឹងមាស១៨ការ៉ាត គួបផ្សំជាមួយត្បូងកាត់បញ្ចូលគ្នា ហើយតម្លៃរបស់វាគឺ ជិត២ម៉ឺនដុល្លារ។ 

Hermes

៨. Hermes Birkin Fuchsia Diamond

សម្រាប់កាបូបពណ៌ផ្កាឈូកម៉ូតនេះ ធ្វើឡើងជាមួយមាសពណ៌ចំនួន ១៨K លាយជាមួយត្បូង មានតម្លៃ ២ម៉ឺន១ពាន់ដុល្លារជាង។ 

Hermes Birkin Fuchsia Diamond

៧. Chanel’s Diamond Forever Handbag

ចំពោះកាបូប Channel ម៉ូតនេះ ធ្វើឡើងពីស្បែកក្រពើ ដោយដាំត្បូងពេជ្រចំនួន ៣៣៤ គ្រាប់ និង មាសសចំនូន ១៨K។ ឯចំណែកតម្លៃរបស់វាវិញគឺ ២ម៉ឺនប្រាំពាន់ដុល្លារជាង។ 

Chanel’s Diamond Forever Handbag

៦. Hermes Birkin Niloticus Crocodile Himalaya

កាបូបនេះ គឺជាកាបូបដ៏ពេញនិយមមួយរបស់ម៉ាក Hermes។ ហើយកាបូបដ៏ស្រស់ស្អាតនេះផងដែរ ធ្វើឡើងដោយត្បូងដ៏មានតម្លៃ ២៤០គ្រាប់ និង មាសចំនួន ១៨K ។ ឯតម្លៃរបស់វាគឺ ៣៦ម៉ឺន៦ពាន់ដុល្លារជាង។ 

Hermes Birkin Niloticus

៥. Lana Marks Cleopatra Clutch

ចំពោះម៉ាកកាបូបនេះ ប្រិយមិត្តមួយចំនួនប្រហែលជាមិនស្គាល់នោះទេ ក៏ប៉ុន្តែតម្លៃរបស់វាក៏មិនណយនោះដែរ។ សម្រាប់ម៉ូតនេះ ធ្វើឡើងពីស្បែកក្រពើ គួបផ្សំជាមួយ មាស និងត្បូង។ ហើយត្រូវបានដាក់លក់ក្នុងតម្លៃ ៣៩ម៉ឺន៤ពាន់ដុល្លារជាង។ 

Lana Marks Cleopatra Clutch

៤. Hermes Chaine’d Ancre

ម៉ូតកាបូបនេះ មើលទៅហាក់ចំឡែកខ្លាំងមែនទែន ប៉ុន្តែបើបានដឹងពីតម្លៃរបស់វា ទើបដឹងថាប៉ះសក់ប៉ុណ្ណារ។ វាឡើងដោយត្បូងចំនួន ១១៦០គ្រាប់ នឹងត្រូវបានផលិតឡើងតែ៣កាបូបតែប៉ុណ្ណោះ។ ចំពោះតម្លៃវិញគឺ ១លាន៣៧ម៉ឺនដុល្លារ៤ពាន់ជាង។ 

Hermes Chaine’d Ancre

៣. Hermes Birkin by Ginza Tanaka

ចំពោះកាបូបនេះ ប្រហែលមនុស្សមួយចំនួនមិនដែលឃើញនោះទេ ព្រោះថាម៉ូតនេះកម្រនឹងដាក់លក់ខ្លាំងណាស់។ កាបូបនេះធ្វើឡើងពីផ្លាទីន ស្រោបដោយពេជ្រចំនួន ២ពាន់គ្រាប់ អមជាមួយត្បូងពេជ្រដែលមានទំហំធំជាងគេ ចំនួន៨ការ៉ាត់។ ហើយវាត្រូវបានដាក់លក់ក្នុងតម្លៃ ជាង១លាន៣៧ម៉ីន៧ពាន់ដុល្លារ។ 

Hermes Birkin by Ginza Tanaka

២. Hermes Kelly Rose Gold

កាបូបនេះ មើលទៅដូចធ្វើពីស្បែកក្រពើ ក៏ប៉ុន្តែមិនមែននោះទេ។ វាធ្វើឡើងស្រោបដោយមាសសុទ្ធ ជាមួយត្បូង ១១៦០គ្រាប់។ ជាពិសេសនោះ កាបូបនេះ ចំណាយពេលជាង២ឆ្នាំ ដើម្បីផលិតវា សម្រាប់តែ១២ប្រទេសប៉ុណ្ណោះ ក្នុងពិភពលោក។ ចំណែកឯតម្លៃវិញ ជាង១លាន៩៥ម៉ឺនដុល្លារ។ 

Hermes Kelly Rose Gold

១. Mauawad 1001 Nights Diamond

ចំពោះកាបូបចុងក្រោយនេះ គឺមានតម្លៃថ្លៃកប់ពពកជាង កាបូបទាំង៩ដែលបានរៀបរាប់ខាងលើទៅទៀត។ ហើយកាបូបនេះ បើមើលភ្លាមគ្រប់គ្នា ប្រហែលជាគិតថា វាធ្វើឡើងពីពេជ្រទាំងអស់ហើយមើលទៅ ក៏ប៉ុន្តែមិនមែនទាំងស្រុងនោះទេ។ កាបូបនេះ ធ្វើឡើងជាមួយមាស១៨K និងតុបតែងដោយត្បូងពេជ្រពណ៌ផ្កាឈូក ត្បូងពណ៌លឿងចំនួន ១០៥ គ្រាប់ និងត្បូងពណ៌សចំនួន ៤៣៥៦ គ្រាប់៕ 

Mauawad 1001 Nights Diamond

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]