ភ្នំពេញ៖ ជារឿងដ៏គួរឲ្យរំភើបមួយ សម្រាប់ពិធីការិនីដ៏ឆ្នើម អ្នកនាង ស៊ឹម សូលីកា ដែលកូនស្រីជាទីស្រលាញ់របស់នាង បានមានឱកាសយ៉ាងអស្ចារ្យ នៅក្នុងការបង្ហាញវត្តមានលើឆាកអន្តរជាតិ ក្រោមការចូលរួមពីស្ថាប័នជាង៣០ប្រទេសផងដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ កូនស្រីរូបស្រស់ របស់ពិធីការិនី អ្នកនាង ស៊ឹម សូលីកា បានមានឱកាស ចូលរួមនៅក្នុងកម្មវិធី World Scholar’s Cup Global Rounds នៅលើទឹកដីប្រទេសអូស្ត្រាលី ក្នុងទីក្រុងមែលប៊ន ដោយមានការចូលរួមពីសិស្សជាង១៦០០នាក់ ដែលមកបណ្ដាប្រទេសនានាជុំវិញពិភពលោកថែមទៀតផង។

ជាមួយគ្នានេះដែរ ពិធីការិនី អ្នកនាង ស៊ឹម សូលីកា ក៏បានបង្ហាញអារម្មណ៍យ៉ាងរំភើប នៅលើបណ្ដាញសង្គមរបស់នាងថា «កូនស្រីម៉ែបានបំពេញបំណងម៉ែហើយ មោទនភាពកូនខ្មែរ ទង់ជាតិខ្មែរលើឆាកអន្តរជាតិ Melbourne Australia ២១.០៨.២០១៨ សុកាន ភីរៈណុច»។

ដោយនៅក្នុងនោះដែរ ក៏មានមហាជន ហើយជាពិសេសតារាជាច្រើន បានចូលរួមសម្ដែងការត្រេកអរដល់ អ្នកនាង ស៊ឹម សូលីកា និងជាពិសេសកូនស្រីរបស់នាងផ្ទាល់តែម្ដង ដែលទទួលបានជោគជ័យដ៏ធំមួយ សម្រាប់គ្រួសារ និងប្រទេសជាតិផងដែរ៕ 

កូនស្រី ស៊ឹម​ សូលីកា
កូនស្រី ស៊ឹម​ សូលីកា
កូនស្រី ស៊ឹម​ សូលីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ឹម សូលីកា