(ភ្នំពេញ)៖ អតីតតារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព អ្នកនាង ស្រីម៉ុច ក្រោយទទួលបានការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់មហាជន ទៅលើភាពសិចស៊ីរបស់នាង គេហាក់បីដូចជា សង្កេតឃើញថា អតីតតារាស្រីដួងនេះ មិនមានប្រតិកម្មអ្វីតបត ឬអើពើអ្វីទៅនឹងពាក្យរិះគន់ទាំងអស់នោះឡើយ។ យ៉ាងណាមិញ បើទោះបីជា នាងហាក់មិនបង្ហាញនូវប្រតិកម្មតបត ទៅនឹងពាក្យរិះគន់ នោះក៏ពិតមែន តែជារឿយៗស្រីស្រស់រូបនេះ តែងតែបង្ហោះនូវពាក្យពេចន៍ បែបបញ្ឆិតបញ្ឆៀងម្ដងៗដែរ ខណៈថ្មីៗ នេះ អ្នកនាង ស្រីម៉ុច បានបង្ហោះសារ គួរឲ្យចាប់អារម្មណ៍មួយ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លូន បង្ហាញដ៏ប្រិយមិត្តទស្សនិកជន។

ជាក់ស្តែង អ្នកម្តាយកូនបី សាច់សខ្ចីដូចបណ្ដូលចេក អ្នកនាង ស្រីម៉ុច បានបង្ហោះសារមួយ នៅលើគណនីហ្វេសប៊ុក របស់ខ្លួនថា «គេថាប្រណាំងទូក ប្រណាំងឡានម៉ូតូស៊ីក្លូបាន តែប្រណាំងនឹងព្រេងវាសនាមិនបានទេ។ វាសនាខ្ញុំបានត្រឹមមើលកូន តែងខ្លួនទៅផ្សារ អត់មានអីលើសហ្នឹងទេ។ សំណាងហើយ ដែលឈប់ពីតារាកុំអីជាតារាកប់លូ ព្រោះសំណាងយើងត្រឹមតែជាមេផ្ទះ»។

យ៉ាងណាមិញ អ្នកនាង ស្រីម៉ុច បានលាឈប់ពីវិស័យសិល្បៈ ជាយូរឆ្នាំណាស់មកហើយ ហើយនាងក៏បានរៀបអាពាហ៍ពិពាហ៍ ជាមួយស្វាមីដែលស្រឡាញ់ថ្នាក់ថ្នម ថែមទាំងទទួលបានចំណងដៃ កូនប្រុសស្រីរហូតដល់ទៅ ៣រូបដ៏គួរឲ្យស្រឡាញ់ ជាហេតុដែលមិនធ្វើឲ្យអ្នកម្ដាយវ័យក្មេងរូបនេះ ហាក់មិនបញ្ចេញប្រតិកម្មតបត ទៅនឹងអ្នកដែលចូលចិត្តរិះគន់នាងវិញ។

គួរបញ្ជាក់ថា អ្នកនាង ស្រីម៉ុច ជាអតីតតារាសម្ដែងដែលទទួលបានប្រជាប្រិយភាពខ្លាំង។ ដោយឡែកបើក្រឡេកទៅមើលជីវិតគ្រួសារ របស់អតីតតារាសម្តែង រូបនេះ គឺត្រូវបានគេដឹងថា នាងពិតជាមានគ្រួសារមួយ ដែលពោរពេញដោយសុភមង្គល ខ្លាំងគួរឲ្យច្រណែន៕

ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
សាររបស់ស្រីម៉ុច

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]