ភ្នំពេញ៖ ការប្រលងបាក់ឌុប ចំណេះទូទៅ និងបំពេញវិជ្ជាឆ្នាំ២០១៨ បានបញ្ចប់ទៅអស់រយៈពេលមួយព្រឹកហើយ ដោយក្នុងនៅក្នុងមណ្ឌលប្រលងនីមួយៗ ពិតជាតឹងតែងខ្លាំងមិនចាញ់ឆ្នាំមុនៗនោះទេ តែទោះជាយ៉ាងណាក្តី សិស្សដែលចូលរួមប្រលងទាំងអស់បានប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព។

ខណៈពេលដែលចូលរួមប្រលង ឃើញថាប្អូនៗទាំងអស់ សុទ្ធតែទទួលបាននូវការផ្តល់កម្លាំងចិត្តពីឪពុកម្តាយ និងបង្ហាញភាពស្វាហាប់នៅពេលចូលប្រលង។

ជាក់ស្តែងនាព្រឹកមិញនេះ ក្រុមការងារ ខ្មែរឡូត ក៏បានចុះទៅថតដោយផ្ទាល់នៅទិដ្ឋភាពនៅមណ្ឌលប្រលង «វិទ្យាល័យជាស៊ីម បឹងកេងកង» ដោយសភាពហាក់ដូចជាអ៊ូអរ ទឹកមុខសប្បាយរីករាយ ពីសិស្សដែលប្រលងទាំងអស់។

តែអ្វីដែលសំខាន់ និងធ្វើឲ្យរំជួលចិត្តដល់អ្នកទស្សនានោះគឺ ម្តាយឪពុកបាននាំគ្នាខំស្កាត់ មកយកកូនប្រុសស្រីចេញពីមណ្ឌលប្រលង ដើម្បីហូបបាយថ្ងៃត្រង់ រីឯអ្នកខ្លះមកពីបណ្តាខេត្ត ក៏ត្រូវក្រាលកន្ទេលហូបបាយនៅខាងមុខមណ្ឌលប្រលង និងរងចាំកូនៗចេញពីប្រលង។

រាល់ទិដ្ឋភាពទាំងនេះ សឹងតែធ្វើឲ្យអ្នកទស្សនាសឹងស្រក់ទឹកភ្នែកទៅហើយ ព្រោះថានេះជាទំហំនៃការស្រលាញ់ ដែលម្តាយឪពុកលះបង់ចំពោះកូនៗ លើកទឹកចិត្ត និងផ្តល់កម្លាំងចិត្ត ទោះគាត់មិនបានជួយអ្វីដល់ការប្រលងរបស់យើង យ៉ាងណាក្តី៕ 

សូមទស្សនារូបភាពខាងក្រោមនេះ៖

ទិដ្ឋភាពពេលចេញពីប្រលង
ទិដ្ឋភាពពេលចេញពីប្រលង
ទិដ្ឋភាពពេលចេញពីប្រលង
ទិដ្ឋភាពពេលចេញពីប្រលង
ទិដ្ឋភាពពេលចេញពីប្រលង
ទិដ្ឋភាពពេលចេញពីប្រលង
ទិដ្ឋភាពពេលចេញពីប្រលង
ទិដ្ឋភាពពេលចេញពីប្រលង
ទិដ្ឋភាពពេលចេញពីប្រលង
ទិដ្ឋភាពពេលចេញពីប្រលង
ទិដ្ឋភាពពេលចេញពីប្រលង
ទិដ្ឋភាពពេលចេញពីប្រលង
ទិដ្ឋភាពពេលចេញពីប្រលង
ទិដ្ឋភាពពេលចេញពីប្រលង
ទិដ្ឋភាពពេលចេញពីប្រលង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]