(ភ្នំពេញ)៖ នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ តារាចម្រៀងសំឡេងស្រទន់ និងជាម្ចាស់ពាន «Cambidian Idol» រដូវកាលទី១នេះ លោក នី រតនា នឹងក្លាយទៅជា កូនប្រសារស្របច្បាប់ របស់អ្នកជំនួញ គឺលោក ហេង សុវណ្ណ ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់វិទ្យុ និងជាម្ចាស់ហាងមង្គលសុវណ្ណពិសេស នាំចូលផលិតផលពីក្រៅស្រុក ចូលមកលក់នៅក្នុងស្រុកខ្មែរ ដែលធ្វើលោក នី រតនា មានមុខរបររឹងមាំមួយ ក្រៅពីអាជីពសិល្បៈនាពេលអនាគត ខណៈដែលបច្ចុប្បន្ន ការងារសិល្បៈរបស់លោក ហាក់បីដូចជាស្ងប់ស្ងាត់។

យ៉ាងណាមិញ ទស្សនិកជន បានកត់សម្គាល់ឃើញថា មិនទាន់បានរៀបការក្រាបក្បាលដល់កន្ទេលផង តារាចម្រៀង នី រតនា ហាក់មានភាពស្ងប់ស្ងាត់ លើការងាសិល្បៈជាងមុនឆ្ងាយ បើប្រៀបធៀបមុនពេលលោកភ្ជាប់ពាក្យ ជាមួយនឹងគូដណ្ដឹង ហើយត្រូវបានអ្នកជំនាញសិល្បៈ និយាយថា នេះជាការឆក់ឱកាសមួយរបស់ នី រតនា ពេលកំពុងល្បី រកប្រពន្ធបានជាកូនអ្នកមានទ្រព្យ ប៉ុន្តែពេលធ្លាក់ប្រជាប្រិយភាព ក៏លោកមិនខ្វះទ្រព្យ ឬប្រាក់ចាយដែរ។

អ្នកជិតស្និទ្ធនឹងលោក នី រតនា បានបង្ហើបឲ្យដឹងថា អាជីពសិល្បៈរបស់លោក អាចនៅទ្រឹងត្រឹមនេះ លែងឡើងទៅមុខទៀតហើយ តែមិនមែនមកពីរូបលោក ជិតការប្រពន្ធនោះទេ គឺសមត្ថភាពរបស់ នី រតនា បានតែប៉ុណ្ណឹង ហើយក៏មិនអាចធ្វើព្យុះធ្វើភ្លៀង នៅក្នុងផលិតកម្មហង្សមាសបាន ដូចជាលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត ឡើយ។

អ្នកគាំទ្រតារាចម្រៀង នី រតនា បានសម្តែងការអបអរសារទរថា នេះជាគំរូមួយសម្រាប់តារាសិល្បៈ ព្រោះ រតនា ទើបតែល្បីភ្លាមហ៊ានរៀបការភ្លែត មិនខ្លាចធ្លាក់កូដ ដែលផ្ទុយស្រឡះ ពីតារាល្បីៗមួយចំនួនទៀត ពួកគេខ្លាចលែងមានកាគាំទ្រ ក៏សាងស្នេហ៍ជាមួយគ្នា ឥតខាន់ស្លារាប់ឆ្នាំ មិនខ្ចីក្រាបផ្ទឹមរៀបការ នាំឲ្យមានការរិះគន់ ពីទស្សនិកជន។

សូមបញ្ជាក់ថា តារាចម្រៀងបែបយុវវ័យ លោក នី រតនា បានភ្ជាប់ពាក្យជាមួយកញ្ញា សុវណ្ណ ភក្តិណា ដែលជាអ្នករស់នៅក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ហើយពួកគេគ្រោងដឹកដៃគ្នា ចូលរោងការនៅដើមឆ្នាំ២០១៩ ខាងមុខនេះ៕

នី រតនា និង គូដណ្តឹង
នី រតនា និង គូដណ្តឹង
នី រតនា និង គូដណ្តឹង
នី រតនា និង គូដណ្តឹង

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា