ភ្នំពេញ៖ តារាចម្រៀងសម្លេងផ្អែម ប្រចាំផលិតកម្មសាន់ដេ លោក ខាន់ ជេម បានធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាភ័យមិនស្ទើរ ក្រោយពេលរូបលោក បានបង្ហាញវីដេអូលោតទឹកខុសបច្ចេកទេសរបស់លោក។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុស លោក ខាន់ ជេម បានធ្វើការបង្ហោះវីដេអូខ្លីមួយ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ដោយក្នុងនោះសកម្មភាពខណៈពេលដែល រូបលោកកំពុងតែលោតទឹក ត្រលប់ក្បាលថយក្រោយ ប៉ុន្តែបែរជាលោតទៅ ហាក់ដូចជារអិលជើង ដោយបណ្ដាលឲ្យរូបលោកស្ទើរតែប៊ិះនឹងបោកក្បាលនឹងថ្ម ថែមទៀតផង។

ជាមួយនឹងវីដេអូមួយនេះដែរ បានឲ្យអ្នកទស្សនាគ្រប់ៗគ្នា ជាពិសេសអ្នកគាំទ្ររបស់លោក មានការភ័យជំនួសតារាប្រុសរូបនេះ ជាខ្លាំងផងដែរ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖  

ខាន់​​​ ជេម
ខាន់ ជេម
ខាន់ ជេម
ខាន់ ជេម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាន់ ជេមស៍