ភ្នំពេញ៖ តាមរយៈផេកផ្លូវការ របស់ក្រុមហ៊ុន vivo ដែលទើបតែនឹងផុសនោះគឺបានឲ្យអតិថិជនរបស់ខ្លួនធ្វើការទស្សន៍ទាយ តារាតំណាងថ្មីរបស់ខ្លួនរហូតដល់ពីររូប ដែលរូបភាពនោះមានរូបរបស់កំពូលតារាចម្រៀង ដែលល្បីល្បាញនៅក្នុងប្រទេសកម្ពុជាគឺលោក ព្រាប សុវត្ថិ នៅចំកណ្តាលនឹងរូបភាពសងខាងជារូបព្រាលៗ ប៉ុន្តែយើងអាចមើលដឹងថាពួកគាត់ជានារីផងដែរ។

តាមរយៈរូបភាពនេះ យើងឃើញថាមានអ្នកចូលរួមលេង និងទស្សន៍ទាយ comment ច្រើនមែនទែន ដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងនោះផងដែរក៏មានអ្នកទស្សន៍ទាយថាកញ្ញា សុខ ពិសី កញ្ញា សុខ ស្រីនាង កញ្ញា ទេព បូព្រឹក្ស កញ្ញា ឡូរ៉ា ម៉ម តែយ៉ាងណាមិញយើងក៏មិនទាន់ដឹងច្បាស់ថាពួកគាត់ទាំងពីររូបនោះជាអ្នកណាដែរ។ 

Guess New Ambassadors

អ្វីដែលពិសេសនោះ អ្នកចូលរួមគ្រាន់តែចូលរួមទស្សន៍ទាយនោះនឹងឱកាសទទួលបានរង្វាន់ពីក្រុមហ៊ុន vivo កាសក្តោបត្រចៀកចំនួន ៥ រង្វាន់ថែមទៀតផង។ យើងបានដឹងហើយថា ក្រុមហ៊ុន vivo ជាក្រុមហ៊ុនដ៏ធំមួយផ្នែកទូរស័ព្ទដៃ ដែលកំពុងប្រកួតប្រជែងយ៉ាងខ្លាំងក្នុងទីផ្សារពិភពលោក ក៏ដូចជាមានវត្តមានក្នុងទីផ្សារប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៧ ហើយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ជាពិសេសមួយរយៈចុងក្រោយនេះគឺ ម៉ូឌែល V9 និង X21 ពីព្រោះតែវត្តមានរបស់លោក ព្រាប សុវត្ថិ ដែលជាតារាតំណាងរបស់ក្រុមហ៊ុន ទើបបានជំរុញដល់ទីផ្សាររបស់ក្រុមហ៊ុន vivo

គួរឲ្យកត់សម្គាល់ផងដែរ។ 

អ្វីដែលពិសេស ពេលនេះក្រុមហ៊ុន vivo បានជ្រើសរើសតារាតំណាងពីររូបបន្ថែមទៀតដើម្បីជួយជំរុញទីផ្សាររបស់ក្រុមហ៊ុនឲ្យកាន់តែខ្លាំង និងកាន់តែធ្វើឲ្យអតិថិជនរបស់ខ្លួនជឿជាក់លើ Brand របស់ខ្លួនជាងនេះទៅទៀត៕

ត្រលប់មកវិញយើងចាំមើលថាក្រុមហ៊ុន vivo នឹងមានផលិតផលអ្វីថ្មី នឹងមកដល់ទៀតឬ ទើបជ្រើសរើសតារាតំណាងបន្ថែមរហូតដល់ពីររូប? តើពូកគាត់ទាំងពីររូបជាអ្នកណា? តាមដានផេកផ្លូវការរបស់ក្រុមហ៊ុនVIVO: 
 https://www.facebook.com/vivosmartphonekh/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]