អង់គ្លេស៖ ពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាងខៀវ សានសាណា ហាក់ដូចជាមិនសូវលេចមុខ នៅតាមកញ្ចក់ទូរទស្សន៍ដូចមុននោះទេ ក៏ប៉ុន្តែនាងមានហាងឆេងចេញធ្វើការ ជាពិធីការិនីនៅតាមកម្មវិធីធំៗជាច្រើនទៅវិញ។

ដោយសារតែ មានការមមាញឹកខ្លាំងបែបនេះហើយ ជាហេតុដែលតារាស្រីរូបនេះ ហាក់មិនសូវមានវេលាគ្រប់គ្រាន់ សម្រាប់ស្វាមី និងកូនៗ ជាទីស្រលាញ់របស់នាង ក្នុងការចំណាយពេលវេលាជាមួយគ្នា សាងសុភមង្គលគ្រួសារដ៏ពេញលេញមួយ។

តែយ៉ាងណាមិញ ស្រាប់តែកាលពីថ្មីៗនេះ គ្រាន់តែទំនេរពីការងារភ្លាម ពិធីការិនីរូបស្រស់ អ្នកនាង ខៀវ សានសាណា បានហោះទៅកម្សាន្ត នៅលើទឹកដីអង់គ្លេស ជាមួយស្វាមីជាទីស្រលាញ់ តែពីរនាក់យ៉ាងផ្អែមល្ហែម គួរឲ្យច្រណែនភ្លែតតែម្ដង។

ជាមួយគ្នានេះដែរ តារាស្រីរូបនេះ ក៏បង្ហាញអារម្មណ៍សោកស្ដាយ ដែលកូនៗរបស់នាងមិនបានមកកម្សាន្តជាមួយនឹងអ្នកទាំងពីរ ដោយសារតែកូនៗរបស់នាង ជាប់រវល់នឹងការសិក្សារបស់ពួកគេ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាកម្រងរូបភាពខាងក្រោម៖  

ខៀវ សានសាណា
ខៀវ សានសាណា
ខៀវ សានសាណា និងស្វាមី
ខៀវ សានសាណា និងស្វាមី
ខៀវ សានសាណា និងស្វាមី
ខៀវ សានសាណា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខៀវ សានសាណា