ភ្នំពេញ៖ ដូចជាប្រិយមិត្ត បានដឹងរួចមកហើយថា វិស័យសិល្បៈ នាពេលបច្ចុប្បន្ន ខាងផ្នែកចម្រៀង គឺកំពុងតែមានសន្ទុះការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនគ្រប់ស្រទាប់ផងដែរ។

ហើយជាពិសេសជាងនេះទៅទៀតនោះ គេក៏បានកត់សម្គាល់ឃើញថា តារាជាច្រើន ហាក់ដូចជាកាក់កបខ្លាំង ក្នុងការចេញសម្ដែង តាមឆាកប្រគុំតន្ត្រីធំៗជាច្រើនថែមទៀតផង។

ប៉ុន្តែក្នុងនោះ ក៏មានតារាខ្លះ បានចេញពីប្រភពផ្សេង ដែលមិនមែន ជាតារាចម្រៀង តាំងពីដំបូង ព្រោះថាមុនពេលពួកគេ ឈានចូលសិល្បៈ គឺពួកគេ គ្រាន់តែជា អ្នកនិពន្ធចម្រៀងឲ្យតារាចម្រៀងល្បីៗច្រៀងតែប៉ុណ្ណោះ ដោយភាគច្រើនកម្រនឹងស្គាល់មុខមាត់របស់ពួកគេណាស់៕

ចង់ដឹងថា តារាប្រុសណាខ្លះ តោះទៅទស្សនា ជាមួយនឹងខ្មែរឡូតទាំងអស់គ្នា៖

១.Tony Winson

ជាកវីនិពន្ធវ័យក្មេងមួយរូប ដែលធ្លាប់មានបទពិសោធន៍និពន្ធបទចម្រៀង ឲ្យតារាចម្រៀងល្បីៗជួរមុខ របស់ផលិតកម្មធំៗក្នុងប្រទេសជាច្រើនផងដែរ។ ហើយតារាប្រុសរូបនេះ បានចាប់អាជីពជាតារាចម្រៀង កាលកំឡុងរូបលោក ស្ថិតនៅក្រោមដំបូលផលិតកម្មសាន់ដេមកម្ល៉េះ រីឯនាពេលបច្ចុប្បន្នរូបលោក ក៏បានក្លាយជាអ្នកនិពន្ធ និងជាតារាចម្រៀងមួយដួង ប្រចាំផលិតកម្មធំមួយ គឺផលិតកម្មរស្មីហង្សមាសផងដែរ។ 

Tony និងពេជ្រ សោភា

២.ផេង បូទី

គឺជាអ្នកនិពន្ធមួយរូប ដែលបានផលិតបទចម្រៀង ឲ្យតារាចម្រៀងប្រចាំផលិតកម្មសាន់ដេជាច្រើនដួង ដោយក្នុងនោះ ក៏ទទួលបានការចាប់អារម្មណ៍ ពីស្នាដៃនិពន្ធរបស់លោកជាច្រើនថែមទៀតផង។ ហើយនាពេលបច្ចុប្បន្ន លោកក៏បានក្លាយជាតារាចម្រៀងក្នុងផលិតកម្មសាន់ដេ ដែលមានប្រជាប្រិយភាពមួយដួងផងដែរ។ 

ផេង បូទី

៣.Deeo

គឺជាអ្នកនិពន្ធវ័យក្មេង ដែលធ្លាប់បានឆ្លងកាត់បទពិសោធន៍និពន្ធជាច្រើន នៅក្នុងផលិតកម្មរ៉ក់ ហើយនាពេលបច្ចុប្បន្ននេះ លោកក៏បានក្លាយជាតារាចម្រៀងមួយដួង នៅក្នុងផលិតកម្មសាន់ដេផងដែរ។ 

Deeo
Deeo និងអ៊ីណូ

៤. អ៊ាម វន្នី

ជាតារាប្រុសមួយដួង ដែលត្រូវបានគេស្គាល់តាមរយៈការប្រលងចម្រៀងCambodia Idol រដូវកាលទី១ តែយ៉ាងណាមិញ លោកក៏ធ្លាប់ជាអ្នកនិពន្ធបទចម្រៀងឯករាជ្យ នៅលើបណ្ដាញសង្គមមួយរូបផងដែរ៕ 

អ៊ាម វន្នី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]