បរទេស៖ ការចាកចេញទៅកាន់ក្រុម Juventus របស់ខែ្សប្រយុទ្ធឆ្នើម Cristiano Ronaldo នៅតែមិនអាចបញ្ឈប់ក្រុម Real Madrid ក្នុងការឈ្នះពានរង្វាន់នោះឡើយ, នេះបើតាមការបញ្ជាក់របស់ប្រធានក្រុម Sergio Ramos។ 

Ramos និង Ronaldo

Ronaldo បានចូលរួមជាមួយក្រុមយក្សអ៊ីតាលី កាលពីប៉ុន្មានខែមុននេះ ក្នុងតម្លៃ១២៨លានដុល្លារអាមេរិក បន្ទាប់ពីចំណាយពេល៩ឆ្នាំ នៅជាមួយក្រុមយក្សរបស់អេស្ប៉ាញនេះ ខណៈពានរង្វាន់ដែលរួបគេជួយក្លិបឈ្នះចុងក្រោយគឺពានរង្វាន់ Champions League។

គិតត្រឹមពេលនេះ Real Madrid នៅពុំទាន់នាំយកកីឡាករណាថ្មីម្នាក់ទេ ដើម្បីជំនួសតំណែង Ronaldo ដោយលេខ៧ របស់ប្រធានក្រុមជម្រើសជាតិអេស្ប៉ាញនេះ នៅទំនេរនៅឡើយ។  

ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត Super Cup យប់នេះ Ramos បាននិយាយថា៖ «ការបាត់បង់កីឡាករសំខាន់ គឺជារឿងគួរឲ្យសោកស្ដាយ ប៉ុន្តែវាមិនអាចជាហេតុផលធ្វើឲ្យយើងលែងឈ្នះពាននោះឡើយ។ អ្នកអាចមើលទៅអតីតកាល Real បានឆ្លងកាត់រឿងរ៉ាវលំបាកបែបនេះច្រើនរាប់មិនអស់ហើយទីបំផុតយើងនៅតែឈ្នះ។ កីឡាករទាំងអស់ត្រូវតែប្រឹងប្រែងដើម្បីក្រុមមិនថាមានរឿងអ្វីកើតឡើងទេ»។

Real Madrid គឺជាជើងឯក Champions League ដែលនឹងត្រូវប៉ះជើងឯក Europa League គឺគូសត្រូវ Atletico Madrid ក្នុងពានរង្វាន់ UEFA Super Cup នៅវេលាម៉ោង ២រំលងអាធ្រាតនេះ៕   

Ramos
Ramos និង Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]