បរទេស៖ ខែ្សប្រយុទ្ធឆ្នើម Lionel Messi បានក្លាយជាកីឡាករដែលឈ្នះពានរង្វាន់ច្រើនជាងកីឡាករណាៗទាំងអស់ ប្រចាំប្រវត្ដិសាស្រ្ដក្លិប Barcleona បន្ទាប់ពីបន្ថែមពានរង្វាន់ Spanish Super Cup ដែលឈ្នះកាលពីថៃ្ងអាទិត្យ កន្លងទៅ។ 

Lionel Messi

ក្រុមដែលមានមូលដ្ឋានក្នុងរដ្ឋកាតាឡាន់នេះ បានយកឈ្នះក្រុម Sevilla ដោយលទ្ធផល ២-១ ក្នុងប្រទេសម៉ារ៉ុក កាលពីសប្ដាហ៍មុន ដើម្បីលើកពានបើករដូវកាលថ្មីសម្រាប់បាល់ទាត់អេស្ប៉ាញ គឺពានរង្វាន់ Spanish Super Cup។

ការទទួលជ័យជម្នះនេះផងដែរ គឺជាការឈ្នះពានរង្វាន់លើកទី៣៣ ហើយ សម្រាប់ម្ចាស់ជ័យលាភី Ballon d’Or ៥សម័យ ក្នុងក្រុមអ្នកមានបុណ្យនេះ ដែលជាកំណត់ត្រាកីឡាករដែលឈ្នះពានរង្វាន់ច្រើនកីឡាករណាៗទាំងអស់ របស់ក្លិប។

កីឡាករវ័យ៣១ឆ្នាំនេះ បានឈរនៅលេខរៀងទី១ ក្នុងនាមជាអ្នកឈ្នះច្រើនជាងគេរបស់ Barcelona ខណៈ Iniesta នៅលេខរៀងទី២ (៣២ពានរង្វាន់) Pique លេខ៣ (២៨ពានរង្វាន់) និងលេខ៣ស្ទួន Busquets (២៨ពានរង្វាន់)៕  

កីឡាករដែលឈ្នះពានច្រើនជាងគេនៅ Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]