ថៃ៖ តារាសម្តែងថៃចំណូលថ្មី លោក Jiratpisit Jaravijit ដែលភាគច្រើនទស្សនិកជនស្គាល់រូបលោក តាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត «Bad Romance The Series» ត្រូវបានប៉ូលីសថៃឃាត់ខ្លួន បន្ទាប់ពីទទួលពាក្យបណ្ដឹងថារូបលោក បានជាប់ពាក់ព័ន្ធនឹង ការឆបោកប្រាក់ជាង២៤លានដុល្លារ នៅលើប្រព័ន្ធBitcoin ។

ជាក់ស្ដែង តាមរយៈសារព័ត៌មានបរទេសមួយ បានបញ្ជាក់ប្រាប់ថា តារាប្រុស លោក Jiratpisit Jaravijit ត្រូវបានគេប្រាប់ថា រូបលោកបាន ចូលដៃចូលជើង ជាមួយនឹងជនសង្ស័យ៦នាក់ទៀត ដើម្បីឆបោកប្រាក់ ពីលោក Aarni Otava Saarimaa អាយុ២២ឆ្នាំ ដោយឲ្យដាក់ទឹកប្រាក់ចំនួន២៤លានដុល្លារអាមេរិក ទៅក្នុងBitcoin ដោយតារាប្រុសរូបនេះ អះអាងថានឹងយកប្រាក់ទាំងនេះ ចាប់ដៃគូសហការគ្នាដើម្បីបើកមុខជំនួញ។

គួរបញ្ជាក់ផងដែរថា លោក Jiratpisit Jaravijit ត្រូវបានប៉ូលីសឃាត់ខ្លួនកាលពីពេលថ្មីៗនេះ ខណៈពេលរូបលោកកំពុងតែថតខ្សែភាពយន្ត នៅក្នុងផ្សារទំនើបមួយ ក្នុងទីក្រុងបាងកក ហើយនាបច្ចុប្បន្ននេះ ប៉ូលីសថៃក៏កំពុងតែស៊ើបអង្កេតបន្ថែម ទៅលើករណីរបស់តារាប្រុសរូបនេះផងដែរ៕

Jiratpisit Jaravijit
Jiratpisit Jaravijit
Jiratpisit Jaravijit
Jiratpisit Jaravijit
Jiratpisit Jaravijit

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]