ភ្នំពេញ៖ ក្រោយពីបែកចែកផ្លូវ ជាមួយនឹងអតីតភរិយាអ្នកនាង ភិន សុដាលីស ដែលជាតារាសម្ដែងលោក ប៉ែន ចំរ៉ុង ក៏សម្រេចចិត្តផ្ដើមស្នេហាជាថ្មី និងមិត្តស្រីរូបស្រស់ ដោយរួមរស់ជាមួូយគ្នាយ៉ាងផ្អែមល្ហែម។ ក្នុងនោះ ក៏មានអ្នកគាំទ្រជាច្រើន​ បានសម្ដែងក្ដីត្រេកអរ រំភើបចិត្តជំនួសតារារូបនេះ ព្រោះតែលោក អាចរកឃើញនារីដែលត្រូវចិត្តដើម្បីសាងសុភមង្គលជាថ្មី។

តួយ៉ាង អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ កាលពីថ្មីៗនេះ ស្រាប់តែ គូស្នេហ៍ថ្មីរបស់ លោក ប៉ែន​ ចំរ៉ុង បានលេចមុខជាម៉ូដែលយ៉ាងថ្មីស្រឡាង ក្នុងឈុតកូនក្រមុំបែបបុរាណ ដើម្បីថតស្ពតឲ្យសម្អាងការជាច្រើន។

ជាក់ស្ដែងនេះជាលើកទីមួយហើយ ដែលមិត្តស្រីរបស់តារាសម្ដែងល្បីឈ្មោះរូបនេះ បានសម្រេចចិត្ត បង្ហាញមុខក្នុងអាជីពសិល្បៈដូច្នេះ ព្រោះបើតាមដឹងកន្លងមកកញ្ញារូបស្រស់នេះ មិនមែនជាតារាសិល្បៈនោះទេ។

យ៉ាងណាមិញ បើទោះជាលើកដំបូងសម្រាប់​កញ្ញា ក្នុងការថតម៉ូដែលក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញថា នាងពិតជាធ្វើបានយ៉ាងល្អ ជាពិសេសនៅពេលតុបតែងខ្លួនបែបនេះ ចំពោះសម្រស់នាង ពិតជាស្រស់ស្អាតប្លែកខ្លាំង មិនចាញ់តារាម៉ូដែលល្បីឈ្មោះដទៃឡើយ៕

រូបថតពី៖ សំអាងការ ស្រីអន

ចង់ជ្រាបច្បាស់ ទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា៖

គូស្នេហ៍ថ្មី ប៉ែន ចំរ៉ុង
គូស្នេហ៍ថ្មី ប៉ែន ចំរ៉ុង
គូស្នេហ៍ថ្មី ប៉ែន ចំរ៉ុង
គូស្នេហ៍ថ្មី ប៉ែន ចំរ៉ុង
គូស្នេហ៍ថ្មី ប៉ែន ចំរ៉ុង
គូស្នេហ៍ថ្មី ប៉ែន ចំរ៉ុង
គូស្នេហ៍ថ្មី ប៉ែន ចំរ៉ុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង