ភ្នំពេញ៖ ជីវិតក្រោយពេលរៀបការ របស់កូនស្រីថៅកែល្ខោនបានសាក់ អ្នកនាង ផន សុផារី  ហាក់ដូចជាមានក្ដីសុខខ្លាំងមែនទែន ជាពិសេសបន្ទាប់ពីនាងបានបង្កើតកូនស្រីដ៏គួរឲ្យស្រលាញ់ជូនស្វាមីសង្ហា។

ក្នុងនោះក៏មានប្រិយមិត្តមួយចំនួនបានជ្រាបមកហើយថា ក្រៅពីអាជីពជាតារាចម្រៀងបុរាណ អ្នកនាងក៏ជាថៅកែស្រី ក្ដោបក្ដាប់មុខជំនួញជាច្រើនក្នុងដៃ ជាហេតុធ្វើឲ្យប្រភពចំណូលរបស់គ្រួសារតារារូបនេះ កាន់តែមានភាពសម្បូរបែប មិនខ្វះចាយឡើយ។

អ្វីដែលកាន់តែគួរឲ្យសរសើរខ្លាំងនោះ ទើបតែមានវ័យក្មេងប៉ុណ្ណឹងសោះ ប្ដីប្រពន្ធមួយគូនេះ អាចមានលទ្ធភាព ទិញផ្ទះធំទ្រនំខ្ពស់ ថែមទាំងមានការរៀបចំយ៉ាងស្រស់ស្អាតទៀតផង។ តួយ៉ាង មិនថាតែបន្ទប់គេង បន្ទប់ទទួលភ្ញៀវ គ្រប់បរិវេណក្នុងផ្ទះវីឡាអ្នកនាង ត្រូវបានដេគ័រយ៉ាងពិសេស មើលទៅពិតជា ទំនើប ហាយសូរខ្លាំងណាស់ ហើយគ្រាន់តែឃើញក៏គួរឲ្យចង់រស់នៅដែរ។

គួររម្លឹកដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកនាង ផន សុផារី និងស្វាមីទើបតែចំណាយលុយរាប់ម៉ឺនដុល្លារប្ដូរស៊េរីឡានទំនើបថ្មីស្រឡាងមួយគ្រឿង ទាំងនេះអាចបញ្ជាក់បានថា ជីវិតរស់នៅរបស់គ្រួសារអ្នកនាង ពិតជាឡូយឆាយខ្លាំងមិនធម្មតាទេ៕

ចង់ជ្រាបកាន់តែច្បាស់ថា ទិដ្ឋភាពក្នុងផ្ទះរបស់ ផន សុផារី ធំស្អាតខ្លាំងប៉ុណ្ណាទស្សនារូបភាពទាំងអស់គ្នា៖

ផ្ទះរបស់ ផន សុផារី
ផ្ទះរបស់ ផន សុផារី
ផ្ទះរបស់ ផន សុផារី
ផ្ទះរបស់ ផន សុផារី
ផ្ទះរបស់ ផន សុផារី
ផ្ទះរបស់ ផន សុផារី
ផ្ទះរបស់ ផន សុផារី
ផ្ទះរបស់ ផន សុផារី
ផ្ទះ និងរថយន្ត របស់ ផន សុផារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន សុផារី