ថៃ៖ ក្មេងប្រុសជនជាតិថៃម្នាក់ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន ក្តុកក្តួលនៅក្នុងចិត្តយ៉ាងខ្លាំង ក្រោយពេលឃើញប្អូនប្រុសខំរកប្រាក់ជូនគ្រួសារទាំងវ័យក្មេង តាមរយៈវីដេអូមួយនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមបានសម្តែងការអាណិតដល់រូបប្អូនជាខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះ វីដេអូមួយនេះក៏មានអ្នកចូលទស្សនារហូតដល់ជាង៤ លានដងឯណោះ តាមរយៈវេបសាយថៃមួយបានបង្ហោះកាលពីពេលថ្មីៗនេះ។នៅក្នុងនោះដែរ ក្មេងប្រុសរៀនថ្នាក់ទី៤ នៅក្នុងសាលារៀនមួយនៅលើទឹកដីខេត្តភូកេត ដែលមានមុខមាត់គួរឲ្យស្រលាញ់ បានធាក់កង់ លក់ទឹកភេសជ្ជៈជាប្រចាំថ្ងៃរាល់ពីទំនេរសម្រាកពីការសិក្សាម្តងៗ។

លើសពីនេះ ត្រូវបានគេដឹងថាប្អូនប្រុសសុខចិត្តលក់បែបនេះទាំងខ្លួននៅក្មេង ក៏ដោយសារតែជីវភាពនៅក្នុងគ្រួសារកំពុងតែជួបការខ្វះខាត ដូច្នោះក្មេងតូចរូបនេះក៏ធ្វើបែបនេះ ដើម្បីរកប្រាក់ជួយសម្រាលបន្ទុកគ្រួសារយ៉ាងដូច្នោះ។

យោងតាមរយៈវីដេអូមួយនោះឃើញថា ប្អូនប្រុសបង្ហាញទឹកមុខយ៉ាងសប្បាយនៅពេលដែលគេបានឃើញភ្ញៀវហៅទិញម្តងៗ តែទឹកមុខក៏បានបង្កប់នូវភាពនឿយហត់ផងដែរ។

ក្រោយពីបានទស្សនារួចអ្នកគាំទ្រជាច្រើនពិតជាមានចិត្តអាណិតដល់រូបប្អូន និងមានពាក្យសរសើរ នៅពេលដែលប្អូនប្រុស មានទឹកចិត្តចេះជួយ និងគិតគូដល់គ្រួសារបែបនេះ ស្របពេលដែលឃើញគ្រួសារកំពុងជួបទុក្ខលំបាក៕

ប្រភពវីដេអូ៖Hot News ประเทศไทย

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ក្មេងប្រុសដែលលក់ទឹកតាមផ្លូវ
ក្មេងប្រុសដែលលក់ទឹកតាមផ្លូវ
ក្មេងប្រុសដែលលក់ទឹកតាមផ្លូវ
ក្មេងប្រុសដែលលក់ទឹកតាមផ្លូវ
ក្មេងប្រុសដែលលក់ទឹកតាមផ្លូវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]