ភ្នំពេញ៖ កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៨ តារាចម្រៀងមុខស្រស់លោក នីកូ និងរាជនីក្បាច់រាំកញ្ញា ទេព បូព្រឹក្ស ក្រុមរាំដ៏ល្បី OMG បានធ្វើឲ្យកក្រើកការសម្ដែង ក្នុងកម្មវិធីសម្ពោធ Huawei nova3i/Nova 3 និងជួបជុំតំណាងចែកចាយ Huawei បន្ថែមដោយវត្តមានតារាសិល្បៈល្បីៗនៅកម្ពុជា រួមមានពិធីករ និងអ្នកដឹកនាំកម្មវធីដ៏ល្បី លោក តាប៊ុយ កំពូលម៉ូដែល ចាន់ គង្ការ សុផា លីនដា ម៉ា រីលីន ពីយ៉ា វេកា ក្រុមអ្នកព័ត៌មាន រួមទាំងថ្នាក់ដឹកនាំដេប៉ូចែកចាយផ្លូវការតែមួយគត់ក្រុមហ៊ុន Yako Technology សរុបប្រមាណ ៨00 នាក់ បានមកចូលរួមសម្ពោធស្មាតហ្វូន Huawei nova 3/3i ហើយបានសម្ដែងចំណាប់អារម្មណ៍រីករាយភ្ញាក់ផ្អើល ជាមួយឱកាសបានប្រើប្រាស់ស្មាតហ្វូនស៊េរីចុងក្រោយនេះ ថតរូបភាព និងវីដេអូសប្បាយៗ ប្រើបច្ចេកវិទ្យា និងមុខងារថ្មីៗ នៅឯសណ្ឋាគារសុខា ភ្នំពេញ។

រាត្រីសម្ពោធ Dealer VIP Night

លោក Henry Hsiao (ហេនរី សាវ) អគ្គនាយកគ្រប់គ្រងថ្មី នៃសាជីវកម្មផ្នែកទូរស័ព្ទនៅកម្ពុជា បានរំលឹកសមិទ្ធផលសំខាន់ៗរបស់ក្រុមហ៊ុនទាំង នៅទូទាំងពិភពលោក និងនៅកម្ពុជាថា៖

«គិតមកត្រឹមថ្ងៃ ១៨ ខែកក្កដា ២០១៨ ក្រុមហ៊ុនលក់បានចំនួន ១00 លានគ្រឿង គឺជាតួរលេខបំបែកកំណត់ត្រាថ្មី ហ៊ូរវ័យបានទទួលជោគជ័យ ដោយវ៉ាដាច់ក្រុមហ៊ុន អេផល ជាដំបូងក្នុងកំឡុងពេល ៧ ឆ្នាំតាំងពីក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មទូរស័ព្ទទទួលបានចំណាត់ថ្នាក់លេខ ២ ទាំងបរិមាណលក់ និងចំណែកទីផ្សារនឹងសម្រេចបាននូវតួលេខលក់ប្រមាណលើស ២00 លានគ្រឿងក្នុងឆ្នាំ ២០១៨»។

លោកបានបន្ថែមថា៖

«Huawei Nova 3i/ Nova 3 គឺជាតារាកំពុងរះ ពណ៌ឆើតឆាយ យុវវ័យឡូយឆាយ ទាន់សម័យលេងខ្លួន ទទួលបានការពេញនិយម និងលក់ដាច់បំផុតមិនដែលធ្លាប់មានក្នុងបណ្តាប្រទេស ហ្វីលីពីន ម៉ាឡេសីុ វៀតណាម ថៃ ជាមួយនឹងតួលេខដ៏ច្រើនសម្បើមមិនដែលធ្លាប់មាន»។
រាត្រីសម្ពោធ Dealer VIP Night

Huawei nova 3 មានបំពាក់កាមេរ៉ាមុខពីរគ្រាប់ទំហំ 24M + 2MP និងកាមេរ៉ាភ្លោះខាងក្រោយទំហំ 24M + 16MP ថតបែបអាជីព ធ្វើឲ្យកម្រិតរូបភាពដិតច្បាស់ល្អ ច្រើនជម្រើសដូចជា ជំនួយឲ្យសភ្លឺច្បាស់ ស្អាតបែបធម្មជាតិ ថតរូបបែប bokeh effect មានផ្ទៃក្រោយព្រាលបែបស្រទន់ត្រជាក់ភ្នែក។ រីឯមុខងារ HDR Pro ធ្វើឲ្យមានតុល្យភាពពន្លឺរូបភាពច្បាស់គ្រប់ចំណុចមិនថាស្ថានភាពចាំងខ្លាំង កម្រិត Aperture F1.8 បច្ចេកវិទ្យា AI សម្គាល់ប្លង់រូបភាពដោយស្វ័យប្រវត្តិ ទាំងក្រោយ និងមុខ ជួយការថតសែលហ្វីស្អាតដូចតារា និងលេចធ្លោ។

Huawei nova 3i មានបំពាក់កាមេរ៉ាមុខពីរគ្រាប់ទំហំ 24M + 2MP និងកាមេរ៉ាភ្លោះខាងក្រោយទំហំ 16M + 2MP ជាមួយការឌីហ្សាញរាងរៅដ៏ប្រណីត ប្រើកញ្ចក់ស្រោបទាំងមុខ និងក្រោយប្រដេញពណ៌ភ្លឺចែងចាំង លម្អដោយគែមអាលុយមីញ៉ូម បំពាក់នូវអេក្រង់ឆកធំ ទំហំ ៦,៣ អ៊ីញ កម្រិត Full HD+ ផ្ដល់នូវបទពិសោធន៍ទស្សនាភាពយន្ត និងលេងហ្គេមម៉ាពេញចិត្ត ក៏ដូចជាឆ្លើយតបនឹងតម្រូវការបទពិសោធន៍លេងហ្គេមដ៏រលូន Huawei បានដាក់ឲ្យប្រើនូវ GPU Turbo ជួយបង្កើនដំណើរការកា្រហ្វិកឥតទាស់ចិត្ត នាំមកនូវបទពិសោធន៍ដ៏រំជើបរំជួលសម្រាប់យុវវ័យ។

Huawei nova 3 បំពាក់ដោយ chip Kirin 970, GPU Mali-G72 PM12, CPU 8 Core 4 រត់នៅល្បឿន 2.4 និង 1.8 ហើយមាន RAM 6GB, ROM 128 GB រីឯ nova 3i បំពាក់ chip Kirin 710 កម្លាំងថ្មវិញក៏មិនណយដែរ គឺ 3750 mAh សម្រាប់ nova 3 ហើយមាន Fast Charge សាកថ្មលឿនទាន់ចិត្ត Type C និង 3340 mAh សម្រាប់ nova 3i ថែមទាំងប្រព័ន្ធសុវត្ថិភាពមានស្គេនម្រាមដៃ និងដោះសោដោយប្រើមុខបានគ្រប់មុំ (3D)។

ចំណែកលាក ថង សារី នាយកផ្នែកចែកចាយបានបញ្ជាក់ និងបង្ហាញពីយុទ្ធសាស្រ្តទីផ្សារថា៖ 

«សព្វថ្ងៃនេះ ស្មាតហ្វូន Huawei មានប្រជាប្រិយភាពខ្ពស់ ទទួលបានចំណែកទីផ្សារលេខ ២ និងទទួលបានការគាំទ្រពីដៃគូពាណិជ្ជកម្ម តារាល្បីៗរបស់យើង និងមិត្តអ្នកសារព័ត៌មាន ក៏ដូចជាមហាជននៅកម្ពុជា ជាមួយហាងចំនួនជាង ១៥០០ កន្លែង គ្របដណ្ដប់ ២៥ ខេត្ត-ក្រុង ទូទាំងប្រទេសតែម្ដង។ យើងមានក្ដីប្រាថ្នាមោះមុតចំពោះប្រជាជនកម្ពុជាឲ្យទទួលបានបទពិសោធន៍បច្ចេកវិទ្យាថ្មីពី Huawei nova3/3i ដោយប្រើប្រាស់វាបំពេញតម្រូវការយ៉ាងឆ្លាតវៃ។ យើងជឿជាក់ថា Huawei nova3/3i ជាមួយកាមេរ៉ា 24MP, 4 AI Camera និង128 GB ROM នឹងនាំមកនូវបទពិសោធល្អឥតខ្ចោះដល់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា»។

លោកបានបន្ថែមថា៖

«យុទ្ធសាស្រ្តទីផ្សារសំខាន់ៗដើម្បីជំរុញការលក់ និងលើកទឹកចិត្តម្ចាស់ហាងរួមមានៈ -ការបើកលក់ដំបូងពេលស្តុកមកដល់ថ្ងៃ ១៨-0៨ នៅអីអន ២ សហការណ៍ជាមួយហាងណូជីម៉ា និងហាងចំនួន ១៦ ដែលអតិថិជន ៥00 នាក់ដំបូងនឹងទទួល Huawei Power Bank (6700 mAh) បានបន្ថែម។ -ការផ្សព្វផ្សាយស្ពតពាណិជ្ជកម្មតាមទូរទស្សន៍រយៈពេល ១ ខែពេញចំនួន ២00 ស្ពត ការប្រគំតន្រ្តីខ្នាតធំដើមខែ ៨ នៅអីអន ២ ដោយហាងធំៗចំនួន ១00 ដែលទទួលកុម្ម៉ងទុកជាមុនច្រើនបំផុត នឹងទទួលបានសំបុត្រចូលទស្សនា។ -ការប្រកួតលក់ក្នុងរយៈពេល ១00 ថ្ងៃដំបូង ដែលលក់ Nova3i បាន ៣៣៣ គ្រឿងនឹងទៅទស្សនាស្នាក់ការធំក្រុមហ៊ុន Huawei នៅប្រទេសចិន»។
រាត្រីសម្ពោធ Dealer VIP Night
រាត្រីសម្ពោធ Dealer VIP Night
រាត្រីសម្ពោធ Dealer VIP Night
រាត្រីសម្ពោធ Dealer VIP Night
រាត្រីសម្ពោធ Dealer VIP Night
រាត្រីសម្ពោធ Dealer VIP Night
រាត្រីសម្ពោធ Dealer VIP Night
រាត្រីសម្ពោធ Dealer VIP Night

អតិថិជនអាចកុម្ម៉ងទុកជាមុនជាមួយនឹង Huawei nova 3 តម្លៃ ៤៦៩ ដុល្លារ និង nova 3i តម្លៃជាង ៣២៩ ដុល្លារ នឹងទទួលបាន Bluetooth Speaker ដ៏កាលីប Original ហើយថែមស៊ីមស្មាត ជាមួយកញ្ចប់សេវាកម្មធំហ្មង ១២ សប្ដាហ៍ និង ១៦ សប្ដាហ៍៕

តោះ! ទស្សនាវីដេអូលម្អិតស្ដីពីលក្ខណៈពិសេស Huawei nova3/3i និងវីដេអូពីការកុម្ម៉ងទុកជាមុន៖

ព័ត៌មានលំអិត សូមឆែកបណ្តាញសង្គម និងគេហទំព័រខាងក្រាមនេះ៖

Facebook: Huawei Mobile (KH)

Instagram: huaweimobilekh

Website: www.consumer.huawei.com/kh  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]