(ព្រះសីហនុ)​៖ បន្ទាប់ពីមានការចែកចាយតៗគ្នា តាមបណ្ដាញសង្គម ​Facebook រឿងជនជាតិចិន ដែលចែកខិតបណ្ណផ្សព្វផ្សាយម៉ាស្សា និងបម្រើសេវាកម្មផ្លូវភេទនោះ នៅពេលនេះកម្លាំងនគរបាល ខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ តាមបង្ក្រាប និងឃាត់បានជនជាតិចិន៧នាក់ អមដោយខិតបណ្ណចំនួន២៥០សន្លឹក នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។

ស្នងការនគរបាលខេត្ត​ព្រះសីហនុ​ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បាន​ឲ្យ​ដឹងនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ​ថា​​ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រះសីហនុ លោកបានបញ្ជាឲ្យ​នគរបាល​ ​តាម​ឃ្លាំ​មើល​រហូតឃាត់បាន​ជន​ជាតិ​ចិន ​ដែល​ប្រកប​របរ​មួយនេះ រួមមាន៖ ​ការ​ដើរ​ផ្សព្វផ្សាយ​ ចែក​ខិត្តបណ្ណ​ម៉ាស្សា​ មាន​រូប​ភាព​ទាក់ទាញ​ បង្កប់​សេវាកម្ម​ផ្លូវភេទ​បែប​ពេស្យា​ចារ​ ដែលពួកគេបានយកខិតបណ្ណទាំងនេះ សូកតាមទ្វារនៃបន្ទប់សណ្ឋាគារ ផ្ទះសំណាក់ និងបិទនៅលើរថយន្តជាដើម។

លោក​ឧត្តម​សេនីយ៍​ស្នងការ​ បានបន្ថែមថា​ បុរស​ជនជាតិ​ចិន​ទាំង៧នាក់​​នោះ កម្លាំងនគរបាលជំនាញ បាននិងកំពុងធ្វើការសួរនាំ ដើម្បីអនុវត្តតាមនីតិតាមក្រោយ ដែលអាចធ្វើការអប់រំ និងធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ទាំងនេះ ពី​ព្រោះ​វា​ជា​អំពើ​ខុស​ច្បាប់​នៅ​កម្ពុជា​។

សូមបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅតាមបណ្តាញសង្គម Facebook មានការចែកចាយពីករណីយ៉ាងព្រោងព្រាត ដែលនាំឲ្យមានរិះគន់យ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ជនជាតិចិន នៅលើទឹកទេសចរណ៍ព្រះសីហនុ ប៉ុន្តែត្រូវបាននគរបាល បើកការស្រាវជ្រាវរហូតឃាត់បានទាំង៧នាក់នេះ៕

ចាប់ក្រុមជនជាតិចិន៧នាក់
ចាប់ក្រុមជនជាតិចិន
ចាប់ក្រុមជនជាតិចិន
ចាប់ក្រុមជនជាតិចិន
ចាប់ក្រុមជនជាតិចិន

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]