ហ្វាំងទ្បង់៖ តើអ្នកស្គាល់ប្រទេសហ្វាំងឡង់ទេ? ប្រទេសហ្វាំងឡង់គឺជាប្រទេសនៅភាគខាងជើងទ្វីបអឺរ៉ុបដែលមានព្រំប្រទល់ជាប់នឹងប្រទេសស៊ុយអែត ប្រទេសន័រវែស និងប្រទេសរុស្ស៊ី។ តួយ៉ាងប្រទេសនេះត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានប្រព័ន្ធអប់រំដ៏ល្អបំផុតនៅលើលោក។ ថ្ងៃនេះ យើងសូមបង្ហាញមូលហេតុ ៥ យ៉ាងដែលធ្វើឲ្យប្រព័ន្ធអប់រំរបស់ប្រទេសនេះដែលសូម្បីតែសហរដ្ឋអាមេរិកក៏មិនប្រៀបផ្ទឹម៖

រូបតំណាង

១. កិច្ចសហប្រតិបត្តិការ

រូបតំណាងការសហការគ្នា

ប្រទេសហ្វាំងឡង់យល់ឃើញថា ការសហការគ្នាគឺមានសារៈសំខាន់ជាងការប្រកួតប្រជែងគ្នានៅក្នុងសាលារៀន។ មូលហេតុមួយផ្សេងទៀតគឺថា ប្រទេសនេះមិនមានសាលារៀនឯកជននោះទេ ពោលគឺ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់នៅក្នុងប្រទេសនេះសុទ្ធតែជារបស់រដ្ឋ។ គ្រូបង្រៀនមានសិទ្ធរៀបចំការប្រលងផ្ទាល់ខ្លួនឲ្យសិស្ស ជំនួសឲ្យការប្រលងស្តង់ដារ។ អ្នកជំនាញផ្នែកអប់រំលោក Pasi Sahlberg បាននិយាយនៅឯសាកលវិទ្យាល័យគ្រូបង្រៀនកូឡុំបៀថា "គ្មានពាក្យថា តានតឹង នៅហ្វាងឡង់នោះទេ" ។ គ្រូបង្រៀនត្រូវបានគេជឿទុកចិត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អបំផុត ដោយមិនលើកទឹកចិត្តឲ្យមានការប្រកួតប្រជែងជាដាច់ខាត។

២. គ្រូបង្រៀនគឺអាជីពមួយដែលគេឲ្យតម្លៃ និងគោរពបំផុត

រូបតំណាង

គ្រូបង្រៀនអាចទទួលបានប្រាក់កម្រៃច្រើនក្រៃលែងនៅក្នុងប្រទេសនេះ។ ជាក់ស្តែង ប្រទេសនេះឲ្យតម្លៃគ្រូបង្រៀនជាទីបំផុត ពីព្រោះពួកគេគិតថា ការអប់រំគឺជាមូលដ្ឋានគ្រឹះដ៏ចម្បងក្នុងការអភិវឌ្ឍមនុស្ស និងប្រទេសជាតិឲ្យបានរុងរឿង។

ដើម្បីក្លាយជាគ្រូបង្រៀននៅក្នុងប្រទេសហ្វាំងឡង់បាន យ៉ាងតិចណាស់បេក្ខជនត្រូវតែមានសញ្ញាប័ត្រអនុបណ្ឌិត ឬបញ្ចប់កម្មវិធីសិក្សាដែលមានតំលៃស្មើនឹងអនុបណ្ឌិតនៅក្នុងសាកលវិទ្យាល័យវេជ្ជសាស្រ្តរបស់សហរដ្ឋអាមេរិក។  

៣. ក្មេងៗមាន (homework) តិចតួចបំផុត

រូបតំណាង

សម្រាប់ប្រព័ន្ធអប់រំនៅហ្វាំងឡង់វិញ ក្មេងៗមិនសូវមានកិច្ចការផ្ទះច្រើននោះទេ។ ទំនាក់ទំនងរវាងគ្រូបង្រៀន និងអាណាព្យាបាលសិស្សមានភាពសិទ្ធស្នាលបំផុត។

អាណាព្យាបាលសិស្សយល់ថា លោកគ្រូអ្នកគ្រូបានបង្រៀនមេរៀនជាច្រើននៅក្នុងសាលារៀនចំណែកឯខាងសាលាវិញក៏គិតថា អាណាព្យាបាលបានបង្រៀនមេរៀនជីវិតដល់កូនៗរបស់ខ្លូននៅឯផ្ទះ។ ដូច្នេះ កិច្ចការនៅផ្ទះបន្ថែមគឺគ្មានការចាំបាច់នោះទេ។  

៤. ការពិសោធន៍

រូបតំណាងការធ្វើពិសោធន៍

លោកគ្រូអ្នកគ្រូត្រូវបានលើកទឹកចិត្តឲ្យមានការបង្កើតកម្មវិធីសិក្សា ពិសោធន៍ស្រាវជ្រាវទៅដល់កូនសិស្សទាំងអស់ ពោលគឺជំរុញដល់គំនិតច្នៃប្រឌិតផ្សេងៗជាដើម។

៥. ការសិក្សានៅមហាវិទ្យាល័យគឺឥតគិតថ្លៃ

រូបតំណាង

មិនដូចជាការសិក្សានៅឯសហរដ្ឋអាមេរិកដែលនិស្សិតត្រូវតែចំណាយប្រាក់រាប់សិបម៉ឺនដុល្លារក្នុងការសិក្សានោះទេ ការសិក្សានៅក្នុងប្រទេសហ្វាំងឡង់ ទាំងថ្នាក់បរិញ្ញបត្រ អនុបណ្ឌិត និងបណ្ឌិត គឺមិនបង់ប្រាក់នោះទេ។ ដូច្នេះ និស្សិតអាចយកចិត្តទុកដាក់ក្នុងការសិក្សាដោយមិនចាំបាច់ត្រូវខ្វល់ខ្វាយរឿងលុយកាក់ទេ។

សរុបមក នេះគ្រាន់តែកត្តា ៥ យ៉ាងក្នុងកត្តាផ្សេងៗទៀតដែលធ្វើឲ្យប្រព័ន្ធអប់រំរបស់ប្រទេសនេះមានការរីកចម្រើន និងត្រូវបានចាត់ទុកថាគឺជាប្រទេសដែលមានប្រព័ន្ធអប់រំដ៏ល្អបំផុត៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]