ភ្នំពេញ៖ ដំណឹងល្អសម្រាប់អតិថិជន Nokia 7 plus ទាំងអស់ក្នុងពេលឆាប់ៗនឹងទទូលបានការ Update ទៅ Android Pie មុនគេបង្អស់ក្នុងចំណោមទូរស័ព្ទ Nokia ស្មាតហ្វូនទាំងអស់។

បន្ទាប់ពីការប្រកាសពី Android 9 Pie ពី Google HMD Global Oy ដែលជាអាជ្ញាប័ណ្ណផ្តាច់មុខនៃទូរស័ព្ទ Nokia បានបង្ហាញ Android developer (អ្នកបង្កើតកម្មវិធីដល់ Android) ជំនាន់ចុងក្រោយគឺ DP 4 (Beta 4) សម្រាប់ Nokia 7 plus ។ Beta 4 នេះគឺជាជំហានចុងក្រោយ ដែលផ្តល់បទពិសោធន៍កាន់តែកៀករបស់ Android 9 Pie ពិតប្រាកដ។ អតិថិជន Nokia 7 plus នឹងអាច update ទៅAndroid Pie ពេញលេញក្នុងពេលឆាប់នេះ។

ការបង្កើតឡើងនៅលើគ្រឹះ ដែលដាក់ដោយ Beta ពិសោធន៍លើទូរស័ព្ទ Nokia 7 plus សាកល្បងកម្មវិធីទូរស័ព្ទ Nokia Android Preview ត្រូវបានបង្កើតឡើងដើម្បីជួយអ្នកបង្កើតកម្មវិធី (developer) ធ្វើតេស្ត និងបង្កើនសមត្ថភាពកម្មវិធីរបស់ពួកគេក្នុងការត្រៀមលក្ខណៈដើម្បីទទួលបាន certificate ពី Google Play Store នៅលើប្រព័ន្ធប្រតិបត្តិការ Android 9 Pie។ រហូតមកដល់ពេលនេះមានអ្នកប្រើ Nokia ស្មាតហ្វូនចំនួនជាង ៦៥,000 នាក់បានចូលរួមនៅក្នុងកម្មវិធីពិសោធន៍ Beta នេះ និងកម្មវិធីពិសោធន៍របស់អ្នកបង្កើតកម្មវិធី (Developers preview programs)។

អ្នកបង្កើតកម្មវិធី (developers) ដែលមាន Nokia 7 plus អាចទទួលបានការតំឡើងមើលជាមុនចាប់តាំងពីការបង្ហាញខ្លួនរបស់ Android Pie នៅថ្ងៃទី ៨ ខែឧសភា ជាមួយនឹងការ Update ជាបន្តបន្ទាប់តាមរយៈ OTA (over-the air) និង flash drive ។ បច្ចុប្បន្ននេះ Nokia 7 Plus គឺស្ថិតក្នុងចំណោមទូរស័ព្ទដែលអាចចូលប្រើ Beta 4 របស់ Android Pie ។

ជាមួយនឹង Beta ចុងក្រោយបំផុតរបស់ Android P នឹងជួយឲ្យ Nokia 7 plus អាចប្តូរយ៉ាងលឿនរវាងកម្មវិធីដោយប្រើប៊ូតុងផ្ទះ omnidirectional home button ថ្មីក៏ដូចជាធ្វើឱ្យការបំបែកអេក្រង់ (Split screen views) មានភាពងាយស្រួលក្នុងការដំណើរការ។

ប្រសិនបើអ្នកមានទូរស័ព្ទ Nokia 7 plus សូមចុច
 https://www.nokia.com/en_int/phones/developer 
ដើម្បីចុះឈ្មោះ និង update។

លក្ខណៈពិសេសៗរបស់ទូរស័ព្ទ flagship ថ្នាក់មធ្យមរបស់ Nokia មួយនេះ មានដូចជា ថ្មកាន់បានរហូតដល់ទៅ ២ ថ្ងៃ និងកាមេរ៉ាលំដាប់ Pro ។

ទូរស័ព្ទស្មាតហ្វូន Nokia 7 plus លក់ក្នុងតម្លៃ $399 ជាទូរស័ព្ទល្អបំផុតសម្រាប់អ្នកគ្រប់គ្នា ដោយអាចកាន់ថ្មបានដល់ទៅ ២ ថ្ងៃ! ទូរស័ព្ទ Nokia 7 plus មានពីរពណ៌ សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ/ទង់ដែង និងស/ទង់ដែង។ មានថែមជូនស្រោមថ្លា ស្រ្គីនការពារអេក្រង់ និងគម្រោង Smart ធំហ្ម៎ង ដែលលោកអ្នកអាចរកជាវបានគ្រប់ហាងទូរស័ព្ទទាំងអស់ទូទាំងប្រទេស។

Nokia 7 plus

Nokia 7 plus កាមេរ៉ាមុខលំដាប់ Pro 16 MP មានកញ្ចក់ ZEISS ដែលអាចឲ្យអ្នកចុចថតបានរហ័ស និងងាយស្រួលកំណត់ការកែសម្រួលរូបភាពនៅពេលថត។ ដោយប្រើប្រពន្ធ័ប្រត្តិបក្តិការ Android latest (upgradable) និងមានអេក្រង់ទំហំ 6 អ៊ីញដ៏ស្រស់ស្អាត 18: 9 Full HD + ធ្វើឱ្យ Nokia 7 plus បញ្ចូលគ្នាបានយ៉ាងល្អឥតខ្ចោះសម្រាប់ការប្រើបណ្តាញសង្គម ការលេងហ្គេមនិងការកម្សាន្តជាមួយ និងមាតិកាច្រើនដែលដំណើរការដោយ Qualcomm® SnapdragonTM 660 ជាមួយ ទំហំផ្ទុកROM 64GB និង RAM ទំហំ 4GB ៕

Nokia 7 plus
Nokia 7 plus
Nokia 7 plus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]